សេចក្ដីស្នេហា និងអាពាហ៍ពិពាហ៍ គឺជាប្រការសំខាន់ និងរ៉ូមេនទិចបំផុតក្នុងជីវិតមនុស្ស។
ដើម្បីទទួលនូវស្នាមញញឹមនៃសុភមង្គលពីនារីដែលខ្លួនស្រឡាញ់ និងការយល់ព្រមរៀបការ
ពួកបុរសមួយចំនួន បានចំណាយប្រាក់កាស់ គំនិត និងជាពិសេសគឺកម្លាំងកាយរបស់ពួកគេ
ដើម្បីបង្ហាញអំពីក្ដីស្រឡាញ់របស់ខ្លួន ចំពោះដៃគូស្នេហា តាមរយៈការបង្កើតអ្វីដែលប្លែកៗ
និងគួរភ្ញាក់ផ្អើល។
សូមទស្សនានូវបណ្ដារូបភាពស្ដីពីការសុំរៀបការរបស់បុរសមួយចំនួន ដូចខាងក្រោម៖
កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១១ បុរសម្នាក់បានតុបតែងជណ្ដើរយោងមួយរបស់អាគារ
មួយកន្លែងនៅក្នុងខេត្រ Guangzhou និងកាន់ផ្កាមួយបាច់ លុតជង្គង់សុំមិត្តស្រីរបស់ខ្លួន រៀង
ការ។
ថ្ងៃទី ២០ ឧសភា ឆ្នាំ ២០០៩ នៅក្នុងក្រុង Hunan រថយន្ដចំនួន ៣៧គ្រឿង បានចតជារូបរាង
បេះដូង ហើយនៅកណ្ដាលមានដាក់បង្គោលបាញ់កាំជ្រួច សកម្មភាពនេះត្រូវបានរៀបចំឡើង
ដោយបុរសម្នាក់ ដើម្បីសុំនារីម្នាក់រៀបការ។
កាលពីថ្ងៃទី ៥ កុម្ភៈ ឆ្នាំ ២០១២ ភ្ញៀវម្នាក់ បានលុតជង្គង់សុំរៀបការជាមួយនារីម្នាក់ ដែលជា
អ្នកបម្រើតាមយន្ដ នៃជើងហោះហើរពីក្រុង Dazhou (Sichuan) មកកាន់ Chengdu។
កាត់ស្មៅជាអក្សារបង្កើតការភា្ញក់ផ្អើល ដើម្បីធ្វើឱ្យមិត្តស្រីសប្បាយចិត្ត និងទទួលយកការសុំ
រៀបការ កាលពីថ្ងៃទី ៦ មិថុនា ឆ្នាំ ២០១០។
សុំសង្សាររៀបការនៅមុខមហោស្របមួយក្នុងក្រុង Chongqing ជាមួយនឹងអេក្រង់យក្ស កាល
ពីថ្ងៃទី ២១ មិនា ឆ្នាំ ២០១០។
សុំសង្សារស្រីរៀបការ ដោយមានជូនផ្កាធ្វើពីមាសចំនួន ១,៩៩៩ទង មានតម្លៃសរុបប្រហែល
៤សែនដុល្លារអាមេរិក កាលពីថ្ងៃទី ១៦ធ្នូ ឆ្នាំ ២០១២ នៅក្រុង Nanjing ។
កាលពីថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ ២០១២ ក៏មានបុរសម្នាក់ជូនរ៉ូបមួយដែលធ្វើពីផ្កាកុលាប ៩,៩៩៩ទង
ដល់មិត្ដស្រី ដើម្បីសុំរៀបការ។