CamNews

តន្រ្តី 

ទស្សនាវីដេអូ បទថ្មីរបស់ Lily Allen យកស្ទីលតាមហ្គេមចាស់ៗ ទទួលបាន ការចាប់អារម្មណ៍ជាខ្លាំង (មានវីដេអូ)

វីដេអូដែល គេធ្វើឡើង សំរាប់ផ្សព្វផ្សាយ បទថ្មីជាច្រើន ត្រូវបានគេ ធ្វើឡើងតាម បែបផ្សេងៗគ្នាជា ច្រើនដើម្បី ទាក់ទាញ ចំណាប់អារម្មណ៍ ទស្សនិកជន មកចូលស្តាប់និងទិញ ។ សព្វថ្ងៃនេះ ការធ្វើ វីដេអូ ពិតជាច្នៃប្រឌិតណាស់ ជាពិសេសគឹ Lyrics Video ដែលជាវីដេអូ ប្រាប់អំពីពាក្យពេជ្រ ដែល បានច្រៀងក្នុងបទនោះ ។ ដូចជានៅ វីដេអូខាងក្រោម នេះរបស់តារាចំរៀង Lily Allen បានចេញ វីដេអូថ្មី មួយដ៏ប្លែក ដែលយកស្ទីល ពីហ្គេមចាស់ៗ របស់ក្រុមហ៊ុន Nintendo មកបញ្ចូលគ្នាដែល មានដូចជា ប្រណាំងឡាន បាញ់និង តេន្នីស ដែលបទនោះ មានចំណងជើងថា " L8 CMMR " ។ បទនេះ នាងច្រៀងអំពី បុរសដែលនាង ស្រឡាញ់ហើយ នាងការពារ មិនអោយអ្នកណា យកបុរស ម្នាក់នេះ បានឡើយ ៕

Nintendo MV as "an old" attracted attention 7

 

ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: star singer lily allen l8 cmmr 8bit music single