កូរ៉េខាងជើង ថ្វីបើបានចាប់ផ្ដើមប្រើប្រាស់ប្រតិទិនសុរិយាគតិ ចាប់តាំងពីឆ្នាំ ១៩១២ ប៉ុន្ដែ ពួកគេ ក៏នៅតែមិនភ្លេចទទួលឆ្នាំថ្មី ឆ្នាំចន្ទគតិរបស់ខ្លួន ដែលស្របនឹងបុណ្យចូលឆ្នាំចិន។
គេហទំព័រ Telegraph បានរាយការណ៍ថា ទិដ្ឋភាពពណ៌ចម្រុះ ភ្លឺផ្លេកនៃកាំជ្រួចនៅលើអាកាស
ដ៏ស្រស់ស្អាត ក្នុងឱកាសទទួលអបអរបុណ្យចូលឆ្នាំថ្មីរបស់កូរ៉េខាងជើង ត្រូវបានធ្វើឡើង នៅទី
លាន គីមអ៊ីលស៊ុង។ ប្រជាជននៃប្រទេស កូរ៉េខាងជើង យ៉ាងច្រើនកុករ បង្ហាញវត្តមាននៅទីនេះ ដើម្បីទស្សនា ការបាញ់កាំជ្រួចលាឆ្នាំចាស់ និងទទួលឆ្នាំថ្មី តាមចន្ទគតិ។
កូរ៉េខាងជើង បានចាប់ផ្ដើមប្រើប្រាស់ប្រតិទិន រាប់ឆ្នាំ តាំងពីឆ្នាំ ១៩១២ ជាឆ្នាំកំណើតរបស់អតីត
មេដឹកនាំ គីមអ៊ីលស៊ុង។ ប្រជាជន កូរ៉េខាងជើង ក៏តែងតែប្រើប្រាស់ប្រតិទិន Gregory និងទទួល
ស្គាល់ថា ថ្ងៃទី ១ខែមករា ជាឆ្នាំដើមឆ្នាំ។ ប៉ុន្ដែ ពួកគេនៅតែរក្សាប្រពៃណី ទទួលឆ្នាំថ្មីតាមប្រតិ
ទិនចន្ទគតិ ដែលដូចទៅនឹងប្រជាជនចិន។
មុនពេលបាញ់កាំជ្រួច ប្រជាជនកូរ៉េខាងជើង បាននាំគ្នាដាក់ផ្កា នៅខាងមុខរូបសំណាករបស់
អតីតមេដឹកនាំ គីម អ៊ីលស៊ុង និង គីម ជុងអ៊ីល ដោយសារពួកគេចាត់ទុកថា នេះគឺជាទំនៀម
ទំលាប់របស់ខ្លួន នៅពេលមានពិធីបុណ្យសំខាន់ៗរបស់ជាតិ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
“ជនក្បត់” របស់អាមេរិក ត្រូវបានស្នើជាបេក្ខភាព សម្រាប់ពានរង្វាន់ Nobel សន្ដិភាព
ទីលានអ្នកចម្បាំង និងទីក្រុងធម្មជាតិ Guilin តំបន់ទេសចរណ៍ ដ៏គួរឲ្យចាប់អារម្មណ៍
ញាតិសណ្តាន របស់ពូថ្លៃមេដឹក គីម ជុងអ៊ុន ទាំងអស់ ត្រូវកាត់ទោស ប្រហារជីវិត
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Telegraph/Youtube