CamNews

តន្រ្តី 

បណ្តាវីដេអូតន្ត្រីដែលត្រូវ "ហាមឃាត់" លើទូរទស្សន៍

Madonna, Rihanna, Lady Gaga គឺជាបណ្តាអ្នកចម្រៀងដែលតែងតែមានការឈ្លោះប្រកែកគ្នា
ពីបទចម្រៀងវីដេអូរបស់ពួកគេ ដែលទន្ទឹមនឹងនោះក៏មានបទមួយចំនួនត្រូវបានហាមឃាត់ដាក់
បញ្ចាំងនៅលើទូរទស្សន៍ផងដែរ។

Body Language របស់ Queen

MV Body Language ឆ្នាំ 1982 របស់ Queen បានបាត់បង់ឱកាសឡើង MTV ព្រោះភាពស្រើប
ស្រាល ជាមួយរូបភាពអាក្រាតកាយ។

Justify My Love របស់ Madonna

MV Justify My Love របស់រាជិនីចម្រៀង Pop ដែលបានចេញកាលឆ្នាំ 1990 ត្រូវបានប៉ុស្តិ៍
ទូរទស្សន៍ហាមឃាត់ ព្រោះតែខ្លឹមសារនៃបទចម្រៀងវីដេអូនេះមានភាពស្រើបស្រាលប្រហែល
នឹងភាពយន្តសិច។

We Found Love របស់ Rihanna

វីដេអូចម្រៀងនេះ និយាយពីរឿងស្នេហារបស់ Rihanna ជាមួយមិត្តប្រុសចាស់ Chris Brown
ប៉ុន្តែ MV នេះមិនត្រូវបានទទួលស្វាគមន៍នៅប្រទេសបារាំងទេ។ ហេតុផលគឺ ក្នុងវីដេអូនេះ
មានផ្ទុកនូវរូបភាពសិច អំពើហឹង្សា អំពើអបាយមុខក្នុងសង្គមដូចជា ការលួចប្លន់ ញៀនស្រា
ជាដើម។

Alejandro របស់ Lady Gaga

Alejandro មិនបានហាមឃាត់ជាផ្លូវការទេ ប៉ុន្តែមកពីរូបភាពដែលប្រមាថសាសនារបស់វា បាន
ធ្វើឲ្យ Vatican មានកំហឹង។ MTV សំរេចចិត្តចាក់ផ្សាយ MV នេះតែនៅក្រោយពេលយប់រំលង
អាធ្រាត្រប៉ុណ្ណោះ។

Born Free របស់ M.I.A

នៅក្នុងសហគមន៍ Youtube កាលពីឆ្នាំ 2010, M.I.A បានបង្កឲ្យមានការភ្ញាក់ផ្អើលមួយនៅពេល
MV Born Free ចាក់ផ្សាយ ហើយត្រូវបាន Youtube បិទផ្សាយបណ្តោះអាសន្នដោយសារតែខ្លឹម
សារនៃវីដេអូនេះនិយាយពីបដិវត្តឈាមរបស់កងទ័ពកុម្មុយនីស Ailen។ ក្រៅពីនេះនៅមានរូបភាព
ដែលគួរឲ្យភ័យខ្លាចផ្សេងៗទៀត។

Sad Eyes របស់ Enrique Iglesias

វីដេអូចម្រៀងនេះចាក់ផ្សាយនៅឆ្នាំ 2000 ហើយត្រូវបាន MTV ហាមឃាត់ព្រោះតែតួសម្តែង
ជាស្រីរកស៊ី ការសន្ទនាសិច រាំតោងបង្គោល និងភាពស្រើបស្រាល។

Stupid Hoe របស់ Nicki Minaj


វីដេអូតន្ត្រី Stupid Hoe របស់ Nicki Minaj ត្រូវបានប៉ុស្តិ៍ទូរទស្សន៍ធ្វើការហាមឈាត់ចាក់ផ្សាយ
ដោយសារមានការប្រើប្រាស់ពាក្យសំដីមិនសមរម្យ(ថោកទាប) និងរូបភាពអាក្រាតកាយ៕

ដោយ៖ សិលា
ប្រភព៖ zing


Tags: music video banning entertainment music