CamNews

មន្រ្តីការទូតជាន់ខ្ពស់អាមេរិកនឹងធ្វើដំណើរទស្សនះកិច្ច មកកាន់អាស៊ីបន្ទាប់ពីការស្លាប់របស់លោក គីម ជុង អ៊ីល

មន្រ្តីការទូតជាន់ខ្ពស់របស់អាមេរិកលោក ខឿច ខេមបែល (Kurt Campbell) នឹងធ្វើដំណើរ
ទស្សនះកិច្ចទៅកាន់ប្រទេសចិន, កូរ៉េខាងត្បូង និងជប៉ុននៅសប្តាហ៍ក្រោយនេះដើម្បីធ្វើការ
ពិភាក្សាទៅលើការបញ្ហានានាបន្ទាប់ពីការទទួលមរណៈភាពរបស់មេដឹកនាំកូរ៉េខាងជើង
លោក គីមជុង អ៊ីល។ លោកនឹងធ្វើដំណើរទៅ កាន់ទីក្រុងបេកាំង ប្រទេសចិននៅថ្ងៃអង្គារ, ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ និងជប៉ុននៅថ្ងៃទី៦ ខែមករា ដើម្បីធ្វើការ
ពិភាក្សាជាមួយនិងមន្រ្តីដឹកនាំសំខាន់ៗរបស់ប្រទេសទាំងនោះរួមទាំងការវិឌ្ឍន៍របស់កូរ៉េ
ខាងជើងផងដែរ។
សហរដ្ឋអាមេរិកបាននិយាយកាលពីសប្តាហ៍មុនថាពួកគេសង្ឍឹមថានឹងអាចធ្វើការងារជាមួយ
កូរ៉េខាងជើងបន្ទាប់ពីពិធីកាន់ទុក្ខត្រូវបានបញ្ចប់។ លោកខេមបែលនឹងធ្វើការចាកចេញពី
ប្រទេសជប៉ុន ទៅកាន់មាតុភូមិវិញនៅថ្ងៃទី៧ ខែមករា។
គួរបញ្ជាក់ផងដែរថារដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនិងវាស៊ីនតោនមិនមានទំនាក់ទំនងការទូត
ជាមួយគ្នានោះទេ៕


ដោយ វឌ្ឍនា

Tags: americaasiadiplomat