CamNews

មិនគួរឲ្យជឿ 

ជិត ៣ ពាន់នាក់ ផ្អើលប្រមូលផ្តុំគ្នា ផ្គុំជារូប QR code យក្ស នៅកណ្តាលក្រុង

ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់ ពីគេហទំព័រសារព័ត៌មានបរទេស ឆៃណាដេលី ដែលទើបតែបានចេញផ្សាយ កាលពីពេលកន្លងទៅនេះ អោយដឹងថា នៅឯប្រទេសចិន ឯណោះ វិញ ពោលគឺ នៅក្នុងក្រុង Zhengzhou  នាខេត្ត   Henan  ផ្ទាល់តែម្តង  ក្រុមមនុស្ស​ប្រមាណជាង ២,៤៩៩ នាក់ បានផ្អើលនាំគ្នា   ទៅឈរផ្តុំគ្នា  ផ្គុំជានិមិត្តសញ្ញាកូដ យក្ស QR code ដោយនៅក្នុង នោះ  និមិត្តសញ្ញាកូដយក្ស  មួយនេះ  ត្រូវបានគេមើលអោយឃើញថា មានប្រវែងបណ្តោយដល់ ទៅ ៥១ ម៉ែត្រ និងទទឹង ៤៨​ ម៉ែត្រ ។

លើសពីនេះ  ប្រភពសារព័ត៌មាន ដដែលបន្តអោយដឹងថា  វាគឺជាការរៀបចំឡើងជាពិសេសពីសំ ណាក់ក្រុមហ៊ុន កូកា កូឡា ក្នុងស្រុក   ដើម្បីជាការសាទរ  ក្នុងថ្ងៃឈប់សម្រាក May Day នៅក្នុង ប្រទេសចិន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី


Tags: Viral video Liveleak Youtube Facebook Funny Video China QR code