CamNews

វីដេអូ៖ ជម្លោះឈានដល់ហិង្សា រវាងប៉ូលីសស្ទាវ និងអ្នកដំណើរ

វីដេអូខាងក្រោមនេះគឺជាសកម្មភាពអវិជ្ជមានមួយដែលប៉ូលីសចរាចរណ៍បានបើកការវាយប្រហារ
ទៅលើអ្នកដំណើរម្នាក់។ ក្នុងវីដេអូខាងក្រោមនេះពុំបានបង្ហាញអោយដឹងពីមូលហេតុពិតនៃជម្លោះ
នោះទេ។ តែបើយើងមើលតាមសាច់រឿងពិតនិងការសន្ទនាដែលបានកើតឡើងក្នុងវីដេអូនេះគេ
អាចដឹងបានថាជម្លោះនេះគឺអាចបណ្ដាលមកពីអ្នកដំណើរដែលជិះម៉ូតូគ្មានមួកសុវត្តិភាព បានជិះ
រត់គិចពីប៉ូលីសដែលបានស្ទាក់ហៅ។ ក្នុងវីដេអូនេះប៉ូលីសចរាចរណ៍បានក្របួចកអាវរបស់អ្នក
ដំណើរដោយមានការជេរប្រទេចប្រើសម្ដីអសុរស ហើយមានការប្រកែកគ្នាជាខ្លាំងដោយអ្នកដំ
ណើរបានប្រើសិទ្ធិរបស់ខ្លូនអោយប៉ូលីសចរាចរណ៍លែងដៃចេញពីកអាវរបស់ខ្លួន តែប៉ូលីសមួយ
រូបនោះមិនព្រមស្ដាប់ហើយថែមទាំងគំរាមវាយដំទៀតផង ក្នុងខណៈនោះមានប៉ូលីសចរាចរណ៍
មួយរូបទៀតបានមកដល់ដោយប្រាប់អោយប៉ូលីសដែលកំពុងតែជាប់ដៃក្របួចកអាវប្រជាពលរដ្ឋ
លែងដៃចេញពីកអាវរបស់ភាគីម្ខាងទៀត តែមិនបានផលសោះឡើយ។ ដោយទទួលរងការជេរ
ប្រទេចយ៉ាងអសុរសពីសំណាក់ប៉ូលីសចរាចរណ៍ នាំអោយភាគីម្ខាងទៀតទ្រាំមិនបានក៏បានបោះ
ពាក្យសម្ដីថា "អូ! ប៉ូលីសគេធ្វើឬកចឹង?" ពាក្យមួយឃ្លានេះបានបង្កអោយប៉ូលីសចរចារណ៍រូបនោះ
បើកការវាយប្រហារដោយដាល់ជនរងគ្រោះ មួយដៃមុនចំក្បាលពោះហើយក៏បង្កបានជាការវាយ
តប់គ្នា។ បន្ទាប់មកមានកងកម្លាំងរាជអាវុធហត្ថម្នាក់បានមកដល់ មើលទៅទំនងជាខាងប៉ូលីសចរា
ចរណ៍ដែលបើកការវាយប្រហារមុន ខ្លាចមានបញ្ហាត្រូវស្ដីបន្ទោសដោយលោក អ.ហ ខ្លួនក៏បាន
បញ្ចប់ជម្លោះវាយតប់នេះទៅ។ អ្នកអាចឆែកមើលវីដេអូខាងក្រោមនេះបាន៖

រាល់ការសន្និដ្ឋានខាងលើគឺតាមន័យចង្អៀតផ្អែកតាមទិដ្ឋភាពក្នុងវីដេអូទាំងស្រុងដោយយើងមិនបាន
ដឹងពីដំណើរដើមទងនៃសាច់រឿងពិតវាយ៉ាងណានោះទេ។ ជាមួយគ្នានេះវីដេអូមួយនេះបានសាយ
ភាយតាមគេហទំព័របណ្ដាញសង្គមជាពិសេសគឺ Facebook ដែលសូម្បីតែ Page Facebook របស់
កោះសន្តិភាពក៏បាន Post វីដេអូនេះជូនអ្នកប្រើប្រាស់ Facebook គិតពិចារណាផងដែរកាលពីថ្ងៃច័ន្ទ
មកនេះ។ ស្របជាមួយគ្នានេះមានមតិរាប់រយដែលបានថ្លែងថ្កោលទោស ដល់អំពើអសីលធម៌ទាំង
កាយវិការនិងពាក្យសម្ដីរបស់ប៉ូលីសដែលបានបើកការវាយប្រហារដល់អ្នកដំណើរក្នុងវីដេអូខាងលើ
មតិថ្កោលទោសទាំងនេះ ត្រូវបានអ្នកប្រើប្រាស់ Facebook រាប់រយនាក់និយាយថ្កោលថាជាអំពើខុស
នឹងសីលធម៌វិជ្ជាជីវៈជាប៉ូលីស ១០០%។ ជាធម្មតាប៉ូលីសមិនថាជានរគបាលយុត្តិធម៌ ឬនរគរបាល
ចរាចរណ៍នោះទេ គឺពុំមានសិទ្ធិក្នុងការប្រើហិង្សា បាញ់បោះ ទាត់ធាក់ វាយដំ ចាប់ចង គុគច្រវាក់
តាមអំពើចិត្តនោះទេ លើលែងតែមានបញ្ជាពីព្រះរាជអាជ្ញាក្នុងការចេញបេសកម្ម ឬជួបនិងបទល្មើស
ជាក់ស្ដែង។ តែចំពោះប៉ូលីសដែលបានវាយប្រហារមកលើប្រជាពលរដ្ឋក្នុងវីដេអូខាងលើនេះនៅ
ពេលដែលអ្នកដំណើរនិយាយថា "កុំទះកំផ្លៀងខ្ញុំប្រយ័ត្នខ្ញុំប្ដឹង" ពេលនោះលោកប៉ូលីសចរាចរណ៍
បានឆ្លើយមកវិញថា "អើ! ហ្អែងចង់ប្ដឹងដល់ណាក៏ប្ដឹងទៅ!" គាត់និយាយមកបែបនេះដូចជាបង្ហាញថា
គាត់គិតថាខ្លួនឯងមានសិទ្ធិអំណាចមហិមាសម្បើមណាស់។ ដោយសារតែមានប៉ូលីសដែលមាន
ចរិតកាចសាហាវខុសរឿងបែបនេះហើយទើបមានមតិអវិជ្ជមានជាច្រើនដែលប្រជាពលរដ្ឋបានវាយ
ប្រហារទៅលើស្ថាប័នទាំងមូល។ មានមតិមូយចំនួនតូចដែលនិយាយថាការចេញចាប់អ្នកដំណើរ
ដែលមិនគោរពច្បាប់ចរាចរណ៍វាមានភាពសកម្មនិងមានភាពទំលំទូលាយជាងការចេញបង្រ្កាបបទ
ល្មើសទៅទៀត និយាយអោយចំគឺចង់មានន័យថា ពូកែតែចាប់មួកនិងកញ្ចក់ តែរឿងចាប់ចោរមិន
ពូកែសោះ នេះបើតាមការសាកសួរទៅកាន់ក្រុមនិស្សិតមួយក្រុម។ ចុះចំពោះលោកអ្នកវិញតិតយ៉ាង
ណាដែលចំពោះបញ្ហានេះ? ជាធម្មតាជៀសវាងបញ្ហា និងការពារជីវិតរបស់អ្នកគួរណាគោរពច្បាប់
ចរាចរណ៍ទាំងអស់គ្នា។ រាល់ការអធិប្បាយគឺគ្រាន់តែផ្អែកលើវីដេអូ និងស្ថានតាមន័យចង្អៀតតែ
ប៉ុណ្ណោះព្រោះយើងមិនមានសាច់រឿងដែលបានកើតហេតុពេញលេញ ដូចនេះហើយយើងស្វាគមន៍
មតិរបស់អ្នកក្នុងការពិភាក្សាលើប្រធានបទនេះ។

ដោយ៖ វឌ្ឍនា 


Tags: violation cambodia