CamNews

ព័ត៌មានអន្តរជាតិ 

ក្រុម អាល់កៃដា ផ្តល់រង្វាន់មាស បីគីឡូក្រាម សម្រាប់ការ យកជីវិតមន្រ្តីទូត US នៅយ៉េមែន

ហ្សាណាអា៖ ក្រុមប្រដាប់អាវុធអាល់កៃដា ប្រកាសផ្តល់រង្វាន់សម្រាប់ការសម្លាប់ ឯកអគ្គរដ្ឋទូត
និង យោធាអាមេរិក ដែលប្រចាំការនៅយ៉េមែន។

យោងតាមគេហទំព័រអាមេរិក CNN នៅថ្ងៃ ចន្ទ ទី ៣១ ខែ ធ្នូ នេះបានឲ្យដឹងថា ក្រុមឧទ្ទាមប្រដាប់
អាវុធ អាល់កៃដា នៅប្រទេស យ៉េមែន ដែលមាន ឈ្មោះថា អាល់ម៉ាឡាហេម ហ្វៅ ឌេសិន បាន
ប្រកាស ផ្តល់រង្វាន់មាសបីគីឡូក្រាម ដែលមានតម្លៃស្មើនឹង ១,៦សែនដុល្លារអាមេរិក សម្រាប់ជន
ណា អាចសម្លាប់ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំការនៅក្នុងទីក្រុង ហ្សាណាអា ប្រទេសយ៉េមែន បាន
សម្រេច និងផ្តល់ថវិកា ៥លាន រីយ៉ែល ស្មើនឹងប្រមាណ ២៣០០ ដុល្លារអាមេរិក សម្រាប់ការសម្លាប់
យោធាអាមេរិក ម្នាក់ដែលកំពុងប្រតិបត្តិការនៅយ៉េមែន។

ក្រុមអាល់ម៉ាឡាហេម ហ្វៅ ឌេសិន បានចេញសេចក្តីប្រកាសខាងលើនេះ នៅក្នុងគេហទំព័រ កុ្រម
ប្រដាប់អាវុធ ដោយបានបញ្ជាក់ថា កាលបរិច្ឆេទ នៃការផ្តល់រង្វាន់ខាងលើ គឺមានរយៈពេល ៦ខែ
ចាប់តាំងពីថ្ងៃប្រកាសតទៅ។ ក្រុមអាល់កៃដា បានបន្តទៀតថា ការផ្តល់រង្វាន់នេះ គឺជាការជំរុញ
នៃភាពក្លាហាន នៃការប្រឆាំងនឹងអាមេរិក ដែលមានវត្តមាននៅក្នុងប្រទេសយ៉េមែន។

ចំណែកមន្រ្តីទូត និង យោធាអាមេរិក ដែលកំពុងបំពេញភារកិច្ចនៅអាមេរិក នៅមិនមានប្រតិកម្ម
ចំពោះទង្វើររបស់ក្រុម អាល់កៃដា នៅឡើយនោះ ទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ