យ៉ាងហោចណាស់មនុស្សចំនួន៣៥នាក់ត្រូវបានស្លាប់នៅក្នុងខ្យល់ព្យុះមួយដែលបាន
វាយប្រហារមកលើរដ្ឋ តាមីល ណាដូដែលស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌាកាលពី
សុក្រកន្លងទៅនេះ។
ខ្យល់ព្យុះនេះត្រូវបានគេសន្និដ្ឋានថាមានកំរិតប្រមាណ ១៤០គីឡូមែត្រក្នុងមួយម៉ោង
ដែលបាននាំមកជាមួយនូវភ្លៀងធ្លាក់ដ៏ខ្លាំងនៅតាមតំបន់ឆ្នេរនៃប្រទេសនេះ។
ផ្ទះខ្ទមនិងផ្ទះតូចៗមួយចំនួនបានរលំ, ផ្លូវសំខាន់ៗត្រូវបានបំផ្លាញ ហើយនៅលើផ្លូវពាស
ពេញទៅដោយដើមឈើ និងបង្គោលអគ្គីសនីបានរលំ។
ខ្យល់ព្យុះនេះក៏បានធ្វើអោយចរាចរណ៍តាមផ្លូវដែក និងផ្លូវអាកាសធ្វើការផ្អាកដំណើរការ
ផងដែរ។ ទឹកប្រាក់ប្រមាណជា ៣០លានដុល្លាអាមេរិកត្រូវបានរដ្ឋាភិបាលសំរេចផ្តល់ភ្លាម
ៗដើម្បីយកទៅជួយសង្គ្រោះដល់អ្នកដែលបានរងគ្រោះ៕
ដោយ
វឌ្ឍនា