CamNews

តារា 

Rihanna ចំណាយ ១០០,០០០ផោន សម្រាប់ដើរកំសាន្ដ ជាមួយមិត្តប្រុស


អាមេរិក៖ នាង Rihanna មានវ័យ​២៤​ ឆ្នាំគឺជាតារាចម្រៀងស្រីដ៏ល្បីម្នាក់នៅក្នុងសហរដ្ឋអា
មេរិក។​​ តាមការអោយដឹងពីរអ្នកសារពត៌មានអាមេរិក បានអោយដឹងថា ​នាង Rihanna
បានមានគម្រោងដំណើរកំសាន្ដដ៏ធំមួយ ដែលអាចចំណាយទឹកប្រាក់រហូរដល់ ១០០,០០០
ផោនឯណ្ណោះ។



Rihanna បាននិយាយថា​ បន្ទាប់ពីលោកយាយរបស់នាង Dolly បានស្លាប់ទៅ នាងចង់មាន
ការលំហែរខួរក្បាលអោយបានរយៈពេលយូរបន្ដិច។​ នាងបានបន្ដថា នាងបានកក់ទូកស
ម្រាប់ ដើរលេងកំសាន្ដ​​ក្នុងរយៈពេលមួយសប្ដាហ៍ នៅឯដងទន្លេ Riveara ប្រទេសបារាំងរួច
រាល់ហើយដែរ។ ដំណើរកំសាន្ដនេះទៀតសោត នាងនឹងធ្វើរដំណើរជាមួយម្ចាស់បេះដូងរបស់
នាង គឺលោក Drake ។


នាង Rihanna និងមិត្ដប្រុសនាង Drake

តាមសម្ដីរបស់ Rihanna បានប្រាប់អ្នកពត៌មាន The Sun ថា​ ​ដោសារនាងនឹងមិត្តប្រុសរបស់
នាង លោក Drake ទើបតែស្គាល់គ្នាបានយៈពេលមួយខែ ពោលគឺនាងបានស្គាល់គ្នានៅឯ
ក្លឹបរាត្រីមួយក្នុងទីក្រុងញូយ៉ក ដូច្នេះនាងពិតជាចង់បានដំណើរកំសាន្ដមួយដែលមានរយៈ
ពេលយូរ និងរ៉ូម៉ាន់ទិកណាស់។ នាងបានបន្ដទៀតថា នាង និងមិត្តប្រុសនាង Drake នឹងធ្វើ
ដំណើរទៅកាន់ប្រទេសអ៊ីតាលី នៅពេលខាងមុខនេះទៀត៕

 

ដោយ៖ សារិន
ប្រភព៖ chinadaily

 


Tags: entertainment strar Rihanna usa