CamNews

ព័ត៌មានអន្តរជាតិ 

"អាសន្ន?" រាប់រយនាក់ រត់បាតជើងសព្រាត នៅព្រលានយន្តហោះ ព្រោះសង្ស័យ ឡានដែលយកមកផ្លុងចោល មានគ្រាប់បែក

ព័​ត៌មានអន្តរជាតិ ៖ មនុស្សរាប់រយនាក់ ត្រូវបានជម្លៀសខ្លួនចេញពី អាកាសយានដ្ឋានអន្តរជាតិ LaGaurdia Airport ប្រចាំទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ខណៈរាប់សិបនាក់ផ្សេង បានកកកុញនៅក្នុងយន្តហោះ ស្របពេលដែលប៉ូលីស កំពុងតែធ្វើការស៊ើបអង្កេត ទៅលើរថយន្ត មួយគ្រឿងដែលត្រូវបានគេយកមកផ្លុងចោល នៅ Terminal B នាអាកាសយានដ្ឋាន ។ 



សេចក្តីរាយការណ៍ ពីក្រុមអ្នកធ្វើដំណើរ គូសបញ្ជាក់ឲ្យដឹងថា មានវត្តមានកម្លាំងយោធា ច្រើន សន្ធឹក បានបង្ហាញខ្លួននៅបរិវេណអាកាសយានដ្ឋានខាងលើ ខណៈ Terminal B ត្រូវបានបិទជា បណ្តោះអាសន្ន ។ មន្រ្តីផ្លូវការ ពីអាជ្ញាធរកំពង់ផែ អះអាងអោយដឹង ពីហេតុផលដែលនាំអោយ មានការស៊ើបអង្កេត តែទោះជាយ៉ាងណាក៏ដោយចុះ ព័ត៌មានលម្អិតពុំទាន់ត្រូវបានស្រាយបំភ្លឺនៅ ឡើយទេ ។ ជាលទ្ធផល របាយការណ៍ ពីប្រភពច្បាស់ការណ៍ឲ្យដឹងថា Terminal B ដែលត្រូវបាន បិទទ្វារខាងលើនោះ ត្រូវបានបើកសាជាថ្មី បន្ទាប់ពីការស៊ើបអង្កេតនិងពុំបានរកឃើញនូវសារជាតិ បំផ្ទុះអ្វីនោះទេ នៅលើរថយន្តដែលត្រូវបានគេយកមកផ្លុងចោល។ ករណីកម្រលើកនេះ បានកើត ឡើងកាលពីយប់ថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: New York Int news Hot news Bomb Breaking news US USA