CamNews

ព័ត៌មានអន្តរជាតិ 

ប៉ាគីស្ថាន៖ ជនបង្កៃគ្រាប់បែករត់ចូលតុលាការ ត្រូវប៉ូលិសបាញ់បណ្តាលឲ្យផ្ទុះគ្រាប់បែកស្លាប់ទាំងអស់គ្នារួម

(អ៊ីស្លាម៉ាបាដ)៖ យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ និង ៤០នាក់ទៀតរងរបួស បន្ទាប់ពីជនបំផ្ទុះ គ្រាប់បែកអត្តឃាតម្នាក់ បានចូលទៅលុកលុយ ក្នុងអគារតុលាការមួយកន្លែងក្នុងស្រុកមួយ ដែលស្ថិតនៅ ជិតទីក្រុង Mardan ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០១៦។


មេបញ្ជាការប៉ូលិសស្រុកលោក  Faisal Shehzad បាននិយាយថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ពីដំបូង បានធ្វើការបំផ្ទុះគ្រាប់ នៅច្រកទ្វារចូលទៅក្នុងអគារតុលាការស្រុក ហើយបន្ទាប់ពីមក រូបគេក៏បានព្យាយាម សម្រុកចូលទៅក្នុងបន្ទប់កាត់ក្តី តែត្រូវបានសមត្ថកិច្ចនៅក្នុងនោះបាញ់កាំភ្លើងដើម្បីបញ្ចប់ តែបែរជាត្រូវនឹង គ្រាប់បែកដែលត្រូវបានបង្កប់ក្នុងអាវធំរបស់ជនសង្ស័យ បាននាំឲ្យផ្ទុះស្លាប់ ទាំងអស់គ្នា ក្នុងនោះមាន មន្ត្រីប៉ូលិសពីររូប មេធាវីពីររូប រួមនឹងជនបង្កៃគ្រាប់បែកម្នាក់ ខណៈ ០៥នាក់ទៀតជាជនស៊ីវិល។


យោងតាមសម្តីរបស់ មេបញ្ជាការខាងលើនេះ គឺមនុស្សរងរបួស ០៦នាក់ ក្នុងចំណោម ៤០នាក់ កំពុងស្ថិតនៅក្នុងស្ថានភាព ធ្ងន់ធ្ងរបំផុត ដែលអាចនឹងមានអ្នកបាត់បង់ជីវិតបន្ថែមទៀត។ រហូតមកដល់ ពេលនេះ កងកម្លាំងប៉ូលិសសន្តិសុខ ត្រូវបានដាក់ពង្រាយពាសពេញតំបន់ខាងលើ ហើយគ្មានក្រុមណាមួយ ចេញមុខអះអាងថា ជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Panama Paper Int news Legal firm US USA UAE Obama France