ដូចដែលបានជ្រាបកន្លងមក ថាទីផ្សារមូលបត្រកម្ពុជាលើកដំបូងបានចាប់ដំណើរការ នៅថ្ងៃទី
១៨ខែ មេសា ឆ្នាំ ២០១២។ ដែលនៅថ្ងៃសំខាន់នេះ មូលបត្រកម្មសិទ្ធ របស់រដ្ឋាករទឹកស្វយ័ត
ក្រុងភ្នំពេញត្រូវបានចុះបញ្ជី។ ម្យ៉ាងទៀតនេះគឺជាសញ្ញាណមួយ នៃការ អភិវឌ្ឍន៍វិស័យមូលបត្រ
កម្ពុជាសំរាប់សហគ្រាស សំរាប់ដំណើរការឯកជនភាវូបនីយកម្ម សំរាប់វិស័យហរិញ្ញវត្ថុ និង
សេដ្ឋកិច្ចជាតិ។ វាជាឱកាសដ៏ល្អសំរាប់វិនិយោគិន ក្នុងការ វិនិយោគតាមរយៈប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មានដែលពេញនិយម។
ជោគជ័យនៃការបោះផ្សាយមូលបត្រកម្មសិទ្ធលើកដំបូង(IPO)របស់កម្ពុជា
យោងតាមលទ្ធផលផ្លូវការនៃការបោះផ្សាយមូលបត្រកម្មសិទ្ធលើកដំបូង(IPO) របស់រដ្ឋាករទឹក
ស្វយ័តក្រុងភ្នំពេញ ពី គណៈកម្មការមូលបត្រកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺជាក្រុមហ៊ុន
រដ្ឋដំបូងដែលត្រូវបានធ្វើឯកជនភាហូបនីយកម្ម និងបានធ្វើការបោះផ្សាយ មូល បត្រកម្ម សិទ្ធលើក
ដំបូង(IPO)របស់កម្ពុជា ។នៅក្នុងដំណើរការ(IPO) មានវិនិយោគិនចំនួន ១០៥១ រូបដែលបានចូលរួម
ដំណាក់កាលប៊ុកបៀលឌីង។ប៉ុនែ្តមានត្រឹមតែវិនិយោគិនចំនួន ៥១៥រូប ប៉ុណ្ណោះទទួលបានជោគជ័យ
នៅក្នុងដំណាក់កាលនេះ។អ្នកកាសែត អ្នកវិភាគ ហរិញ្ញវត្ថុ អ្នកតាមដានសេដ្ឋកិច្ច និង អង្គភាពផ្សេង
ទៀតជាច្រើនមាន ការភ្ងាក់ផ្អើលចំពោះ ចំនួនទឹកប្រាក់ដែលមានប្រហែលជាង ២០០លានដុល្លារ
ដែលបានស្នើទិញនោះ ប្រមាណធំ ជាង ១៥ នៃចំនួនមូលធនសរុបដែលមានលក់ជាសាធារណៈ។
ម៉្យាងវិញទៀត ដំណាក់កាលប៊ុកបៀលឌីងគឺពិតជាទទួលបានជោគជ័យ ហើយការធ្វើ បរិវិសកម្មវិញ
គឺលើសពីចំនួនមូលបត្រដែលដាក់លក់។ ទាំងនេះគឺជាសញ្ញាណវិជ្ជមាន ចំពោះទីផ្សារភាគហ៊ុន
កម្ពុជា។ លទ្ធផលបានបង្ហាញថាចំនួនវិនិយោគិនជោគជ័យក្នុងស្រុក ដែលបានដាក់សំណើ ទិញ
គឺមានចំនួន ១០.២ ភាគរយ និង វិនិយោគិនបរទេសមាន ត្រឹមតែ ៥.៧ ភាគរយនៃមូលបត្រ ដែល
ត្រូវបានធ្វើបរិវិសកម្ម ។ ចំនួនលើសលុបនៃការធ្វើបរិវិសកម្មនេះ គឺជាភស្តុតាងបង្ហាញពីចំណាប់
អារម្មណ៏យ៉ាងខ្លាំង ទៅលើទីផ្សារមូលបត្រកម្ពុជា។
ទស្សនះសុទិដ្ឋនិយមចំពោះទីផ្សារមូលបត្រនាពេលអនាគត
នេះគឺជាពេលដ៏ល្អបំផុតសំរាប់ប្រជាជនកម្ពុជាដើម្បីចាប់ផ្តើមទីផ្សារមូលបត្រទន្ទឹមនិងទិដ្ឋភាព
វិជ្ជមាន នៃទីផ្សារសកលនិងចំនួនកើនឡើងនៃតម្រូវការវិនិយោគក្នុងប្រទេស កម្ពុជា។ ឆ្នាំ ២០១២
គឺជាឆ្នាំដ៏សំខាន់បំផុតសំរាប់ប្រជាជនកម្ពុជា នៅពេលដែលកម្ពុជាមាន តួនាទី ជាប្រធានអាស៊ាន
និង ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកទី ២០។ ទាំងនេះពិតជា ជួយបង្កើនមុខមាត់ កម្ពុជាទៅក្នុង
សេដ្ឋកិច្ចពិភពលោកនិង ព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្ត ផេ្សងទៀត។
ប្រភព៖ CVS