ថ្មីៗនេះ Britney បានបង្ហោះរូប sexyរបស់ខ្លួន នៅលើ Instagram។ រូបភាពនេះ បង្ហាញពីរាង ដ៏slim របស់នាង។ តារាចំរៀងដែលមានវ័យ៣២ឆ្នាំនេះ បានពន្យល់ថា៖ នាងខំហ្វឹកហាត់ យ៉ាងខ្លាំងពេញមួយរដូវក្តៅ ដើម្បីបានរូបរាងដ៏sexy ដូច្នេះ។
ទោះបីជាយ៉ាងណាក៏ដោយ មានមតិជាច្រើនបានរិះគន់អំពីរូបភាពរបស់នាង។ មនុស្ស ភាគច្រើន បាននិយាយថា នាងបានប្រើកម្មវិធី Photoshop ក្នុងការកែសំរួលរូបទាំងនោះ ហើយវាហាក់ដូចជាខុសពីរូបភាពពិត និង មិនរស់រវើកទាល់តែសោះ។
បន្ទាប់ពី រូបភាពទាំងនោះត្រូវបានដាក់បង្ហាញ អ្នកជំនាញខាង entertainment industry បានបញ្ជាក់ទៅ Radar អំពីគេហទំព័រនោះ។ គាត់បាននិយាយថា៖ រូបភាពទាំងអស់នោះ ពិតជាត្រូវបានគេកែសំរួលលុបបំបាត់ស្នាមជ្រួញពិតមែន ដើម្បីឲមានភាពស្រស់ស្អាត ដូច្នេះ។