CamNews

កីឡា 

កម្ពុជាត្រៀមខ្លួនបំបែក កំណត់ត្រាក្នុងរយ:កាល ៤៤​ ឆ្នាំ​នៃ​ការ​ស្វែងរក​មេដាយ​កីឡាអាស៊ី

ព័ត៌មានកីឡា៖ យោងតាមការផ្សព្វផ្សាយ របស់ NOCC លើគេហទំព័រហ្វេសប៊ុក លើកឡើងថា កី្ដសង្ឃឹមកម្ពុជា​នៃ ​បេស​កកម្មបំបែកកំណត់ត្រារយៈពេល ៤៤ ឆ្នាំ នៃមេដាយ កីឡាប្រចាំអាស៊ីនេះ គឺបាន​ទទួល​ការ​លើកទឹ​កចិត្ដ​ខ្លាំង​ឡើង​ៗហើយ​​​ដោយ​​យោងតាមាការកំណត់ជំនួបដៃគូរប្រកួត កីឡាតៃក្វាន់ដូ​នៅថ្ងៃទី ៣ ខែតុលា ខាងមុខនេះ។​

ម្ចាស់មេដាយមាស ស៊ីហ្គេម កាលពីឆ្នាំ ២០១៣ កីឡាការិនី ស៊ន សៀវម៉ី និង ម្ចាស់មេដាយប្រាក់ ស៊ន ដាវីន គឺមានឱកាសចូលរួមប្រកួតនៅក្នុងវិញ្ញាសារ​ទម្ងន់​ បូក ដក ៧៣ គីឡូក្រាមនៅកូរ៉េខាងត្បូង។​

ខណៈពេលអ្នកទាំងពីរ ឈានទៅដល់វគ្គប្រកួតនេះ កីឡាការិនី ស៊ន សៀវម៉ី និងត្រូវជួបជាមួយ ម្ចាស់​ជ័យជំនះ ក្នុង​ Round 16 ហើយ ស៊ន ដាវីន​ ជួបជាមួយ ម្ចាស់មេដាយប្រាក់ 2014 Asian Championship ​ឈ្មោះថា​ Khodabandeh Akram មកពី អ៊ីរ៉ង់ ។ រឿងមួយដែល សំខាន់នេាះគឺ អ្នកដែលឈ្នះក្នុងវគ្គនេះ ហើយឈានជើងចូលទៅកាន់ វគ្គពាក់​ផ្ដាច់ព្រ័ត្រ និង កា្លយជាម្ចាស់មេដាយសម្រឹទ្ធដោយស្វ័ប្រវត្ដិ ទោះបីជាអ្នកទាំង ២ ត្រូវចាញ់ក្នុងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ក៏ដោយក្ដី។​

ស្របពេលនៃការធ្វើដំណើរទៅកាន់ការប្រកួតកីឡាករជម្រើសជាតិ វ័យក្មេង  ប៉ាន់ ខេមរា​ ក៏ត្រូវចាប់ដៃគូរជា មួយ​ ​ZaiZai Abdulwahab មកពី អាហ្គានិស្ថាន ក្នុងវិញ្ញាសារ​ទម្ងន់ ដក ៥៤ គីឡូក្រាម នៃ  Round  32 ។

ដោយ៖ អឿ អ៊ុយ
ប្រភព៖ NOCC 



Tags: Sport News Asia Game south Korea Taekwondo