ព័ត៌មានអន្តរជាតិ ៖ ជាការពិត ប្រតិបត្តិការ សង្គ្រោះនាំខ្លួនចេញ នូវបណ្តា កងទ័ព ឬពលទាហាន ដែលរងគ្រោះ ចេញពីទីវាលប្រយុទ្ធ គឺជា កាតព្វកិច្ច ប្រឈមនឹងគ្រោះថ្នាក់ហួសចំពោះអ្នកជំនាញ បើកយន្តហោះសង្គ្រោះ ក៏ប៉ុន្តែ និន្នាការ នៃការផលិត យាន អវកាស សង្គ្រោះបន្ទាន់ គ្មានមនុស្ស បើក គឺជាទំនោរតែមួយគត់ ធ្វើការអភវិឌ្ឍន៍ និង ផលិតឡើង ដោយ Tactical Robotics ជាការជួយ សម្រួល ដល់ប្រតិបត្តិការ សង្គ្រោះ កងទ័ពរងគ្រោះ ចេញពីទីវាល ប្រយុទ្ធ អោយកាន់តែមានសុខ សុវត្ថិភាព ។
ខណៈជាផ្នែកមួយនៃមូលនិធិ ផ្តល់ដោយ ក្រសួងការពារជាតិ ប្រទេសអ៊ីស្រាអែល យានអវកាស សង្គ្រោះបន្ទាន់ គ្មានមនុស្សបើក AirMule អាចនឹងមានល្បឿនលឿនបំផុត ដល់ទៅ១៩០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងអាចហោះបាន ក្នុងរយៈកំពស់ដល់ទៅ ៣,៦០០ ម៉ែត្រ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី