CamNews

តន្រ្តី 

តើទស្សនិកជន បានស្តាប់ បទថ្មីសុទ្ធសាធ របស់ Michael Jackson ហើយឬនៅ?

ស្តេចចំរៀង Pop បានលាចាកលោក បាត់ទៅមែន តែតារាចំរៀង ម្នាក់នេះក៏ បានបន្សល់ទុកនូវ ស្នាដៃនិង សំនៀងអោយទស្សនិកជន បានស្តាប់ផងដែរ ដោយថ្មីៗនេះ មានបទថ្មីមួយចំនួន ដែល ជាសំនៀងរបស់ Michael Jackson ផ្ទាល់តែម្តង ដែលបានបន្សល់ទុកកាលពីគាត់នៅរស់។



កាលពីប៉ុន្មានថ្ងៃមុន បទទី ១ មានចំណងជើងថា " Love Never Felt So Good " ដែលមានការ ចូលរួមជាមួយ និង Justin Timberlake ផងដែរនោះ មានការគាំទ្រ ជាខ្លាំងពីទស្សនិកជន ។ ថ្ងៃ នេះវិញបទថ្មី មួយបទទៀត ដែលមានចំណងជើងថា " Loving You " នឹងនាំអោយ ទស្សនិកជន លង់លក់ទៅក្នុង សុបិនដោយសារ តែសំលេងដ៏ពិរោះ របស់ Michael Jackson ។ ទស្សនិកជន អាចចូលរួម ស្តាប់បាន នៅខាងក្រោមនេះ ៕




ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton,youtube 


Tags: star singer michael jackson pop xscape