ជាការប្រតិកម្មចំពោះទង្វើរបស់បុរសម្នាក់ដែលបានលុតជង្គង់និងប្រគល់ចិញ្ចៀនរួចពោល
ពាក្យស្នើសុំរៀបការជាមួយខ្លួននៅក្នុងទីលានកីឡាបាល់បោះនោះ ភាគីខាងស្រីបានធ្វើការ
បដិសេធមិនទទួលយករួចក៏បានក្រោកដើរចេញពីទីកន្លែងនោះភ្លាមៗផងដែរ។
ឈុតឆាកនៃការស្នើសុំរៀបការរបស់បុរសនោះបានធ្វើឡើងកាលពីថ្ងៃទី ២៣ ខែធ្នូ ២០១១
កន្លងទៅថ្មីៗនេះនៅក្នុងទីលានប្រកួតកីឡាបាល់បោះ Honda Center នៅឯ Anaheim នៃ
រដ្ឋ California ក្នុងប្រទេសអាមេរិក គឺបន្ទាប់ពីដឹងថាកាមេរ៉ាបានបាញ់ឆ្ពោះសំដៅទៅកាន់
ទីកន្លែងរបស់ខ្លួន បុរសនោះស្រាប់តែបានដកយកចិញ្ចៀនចេញពីហោរប៉ៅរបស់ខ្លួនរួច
ក៏បានលុតជង្គង់ចុះនិងនិយាយទៅកាន់ភាគីខាងស្រីថា"
បងដឺងថាត្រូវតែធ្វើទង្វើបែបនេះ
តាំងតែពីពេលដែលបងបានជួបជាមួយអូនជាលើកដំបូងម្ល៉េះ។ ហើយបងគិតថាពេលនេះ
គឺជាវេលាមួយដ៏សមស្របបំផុតជាងពេលណាៗទាំងអស់"។ ប៉ុន្តែដោយការខ្មាសអៀន និង
មិនអាចសំរេចចិត្តបានភ្លាមៗ ភាគីខាងស្រីក៏បានធ្វើការបដិសេធរួចក៏ក្រោកដើរចេញពីទី
កន្លែងនោះនៅចំពោះមុខមហាជនជាច្រើន។
បន្ទាប់ពី Clip វីដេអូនេះត្រូវបានបង្ហោះនៅលើ Youtube កាលពីថ្ងៃទី ២ ខែមករាកន្លងទៅនេះ
គេសង្កេតឃើញថាមានការទាក់ទាញបាននូវចំនួនអ្នកចូលទស្សនាយ៉ាងច្រើនគឺត្រឹមតែក្នុង
រយៈពេលខ្លីបំផុត។ ក្នុងនោះក៏មានមតិមួយចំនួនបានលើកឡើងថា ឈុតឆាកស្នើសុំរៀបការ
មួយនេះគឺជាមេរៀនដ៏អាម៉ាស់បំផុតមួយនិងគួរតែចងចាំទុកសំរាប់ភាគីបុរសៗនៅពេល
អនាគតខាងមុខផងដែរ តួយ៉ាងមានបុរសខាងលើជាឧទាហរណ៍ស្រាប់។ ដូច្នេះបើមិនចង់
ប្រឈមនឹងក្តីអាម៉ាសទេគួរតែចៀសវាង ព្រោះមិនខ្វះទេទីកន្លែងនិងពេលវេលានោះ !!!
ប្រភព៖ YouuTube
ដោយ៖ រដ្ឋា