CamNews

អាគារកំពស់៣០ជាន់សាងសង់ប្រើប្រាស់រយៈពេលត្រឹម តែ១៥ថ្ងៃនៅក្នុងប្រទេសចិន

នៅក្នុងសតវត្សទី២១នេះប្រទេសចិនគឺជាប្រទេសមួយដែលជាមហាអំណាចមួយផ្នែក
កំព្យូទ័រនិងសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះថ្មីៗនេះប្រទេសចិនបានបង្កើតនូវភាពអស្ចារ្យមួយ
នោះគឺ ការសាងសង់អាគារលឿនបំផុតនៅលើពិភពលោក គឺសណ្ឋាគារមួយដែលមាន
កំពស់៣០ជាន់, ទំហំ ១៨៣,០០០ការ៉េ ដែលប្រើរយៈពេលត្រឹមតែ១៥ថ្ងៃ រឺស្មើរនិង៣៦០
ម៉ោងតែប៉ុណ្ណោះ។

សណ្ឋាគារមួយនេះត្រូវបានសាងសង់ឡើងនៅទីក្រុង ឆាងសា ប្រទេសចិន ដែលបាន
បញ្ចប់ទៅដោយជោគជ័យ និងមិនមានកម្មករណាម្នាក់រងរបួសនោះឡើយ។
សណ្ឋាគារ Ark (Ark Hotel) សាងសង់ឡើងនៅលើបឹង ដុងទីង, ក្រុង ឆាងសា ខេត្ត
ហ៊ូណានដោយក្រុមហ៊ុនជំនាញខាងសាងសង់មួយរបស់ចិននៅក្នុងវិស័យវិស្វកម្មនេះ។

អាគារនេះក៏ត្រូវបានសាងសង់ឡើងក្នុងលក្ខណៈពិសេសដែលអាចទ្រាំទ្រជាមួយនឹង
រញ្ជួយដីដែលមានកំរិតរហូតដល់ ៩វ៉ិចទ័រ។ អាគារនេះត្រូវបានប្រើប្រាស់ពេលវេលា
៤៦ម៉ោង ក្នុងការបញ្ចប់ការសាងសង់គ្រឹះ, និង៩០ម៉ោងទៀតសំរាប់ការសាងសង់ ផ្នែក
ខាងលើនៃអាគារ។

គួរបញ្ជាក់ផងដែរថាសំរាប់ការសាងសង់អាគារមួយនេះ កម្មករសាងសង់ទាំងអស់មិនមែន
ធ្វើការរហូតដល់យប់នោះទេ គឺពួកគេឈប់សំរាកធ្វើការសាងសង់ត្រឹមម៉ោង១០យប់តែ
ប៉ុណ្ណោះ៕









ដោយ វឌ្ឍនា

Tags: hotelchiness15day