CamNews

អ្នកទេសចរណ៍អាមេរិកម្នាក់ស្លាប់នៅក្នុងបន្ទប់សណ្ឋាគារ ភាគខាងត្បូងប្រទេសហ្វីលីពីន

បុរសជនជាតិអាមេរិកម្នាក់ត្រូវបានស្លាប់កាលពីយប់ថ្ងៃអង្គារនៅក្នុងបន្ទប់សណ្ឋាគារមួយ
ក្នុងភាគខាងត្បូងប្រទេសហ្វីលីពីន, នេះបើតាមសំដីរបស់ប៉ូលីសនៅថ្ងៃពុធនេះ។
បុរសដែលស្លាប់នោះត្រូវបានគេស្គាល់ថាឈ្មោះ Richard Collins មានវ័យ៤៩ឆ្នាំ មកពីរដ្ឋ
lllinois សហរដ្ឋអាមេរិក ត្រូវបានគេឃើញដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគារ Waterfront
ទីក្រុង Davao ដែលស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន។
ក្រុមប៉ូលីសសេពអង្កេតបាននិយាយថា ពួកគេកំពុងតែធ្វើការសេពអង្កេតអំពីករណីស្លាប់
របស់អ្នកទេសចរណ៍បរទេសនេះ ដោយនឹងធ្វើកោសល្យវិច្ច័យទៅលើសាកសពរបស់បុរស
នោះផងដែរ។
បុគ្គលិកសណ្ឋាគារ និងប៉ូលីសបានរកឃើញថ្នាំមួយចំនួននៅក្នុងបន្ទប់កើតហេតុនោះ៕

ដោយ វឌ្ឍនា
Xinhua

Tags: hoteldeadamericanphillippine