អាស៊ីគឺជាទីតាំងទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវដែលចូលចិត្តភាពអាថ៌កំបាំង ការចាប់ផ្ដើម
ដំណើរទេសចរណ៍របស់ខ្លួនដោយស្នាក់នៅក្នុងសណ្ឋារគារ "ខ្មោច" គឺជាប្រការដ៏អស្ចារ្យមួយ
សម្រាប់មនុស្សមួយចំនួន។
ខាងក្រោមនេះគឺជាសណ្ឋាគារដែលគេជឿថាមានខ្មោចលងបះសក់ នៅអាស៊ី៖
១.សណ្ឋាគារ Grand Hyatt តៃប៉ិក តៃវ៉ាន់
រឿងព្រាយបីសាចទាំងឡាយ ភាគច្រើនមានប្រភពមកពីប្រវត្តិខ្មៅងងឹតរបស់សណ្ឋាគារនេះ។
Grand Hyatt ត្រូវបានសាងសង់ឡើងនៅលើទីតាំងនៃពន្ធនាគារមួយក្នុងសង្គ្រាមលោក លើក
ទី ២ ជាកន្លែងដែលធ្លាប់មានមនុស្សរាប់រយនាក់ត្រូវជាប់ឃុំ ធ្វើទារុណកម្ម និងស្លាប់នៅទី
នេះ។
ភ្ញៀវដែលបានមកទីនេះ តែអះអាងថា ពួកគេបានឃើញព្រលឹងខ្មោចវិលវល់នៅទីនេះ។ រីឯ
ភ្ញៀវមួយចំនួននិយាយថា ពួកគេក៏ធ្លាប់បានឮសម្លេងចម្លែកៗចេញពីបន្ទប់ដែលគ្មានមនុស្ស
នៅផងដែរ។
ពាក្យចចាមអារ៉ាមនេះ បានធ្វើអោយមានផលប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពពាណិជ្ជកម្ម
របស់សណ្ឋាគារ។ ដូច្នេះ អ្នកគ្រប់គ្រងក៏បានសម្រេចចិត្តរកអ្នកជំនាញការផ្នែកផែនច័ក្ររាសី
មកដោះស្រាយបញ្ហានេះ។ ចាប់ពីពេលនោះមក គេឃើញមានយ័ន្ដជាច្រើនត្រូវបានគេបិទនៅ
ស្ទើរគ្រប់កន្លែងក្នុងសណ្ឋាគារនេះ។
២.First World ខ្ពង់រាប Genting Malaysia
Genting គឺជាកន្លែងលំហែកាយដ៏ល្បីល្បាញ ហើយវាក៏ជាកន្លែងអាថ៌កំបាំងមួយរបស់ប្រទេស
ម៉េឡេស៊ីផងដែរ។
ដោយសារតែជាតំបន់លំហែកាយដែលមានកាស៊ីណូ ដូច្នេះនៅទីនេះក៏មានករណីធ្វើអត្តឃាត
ជាច្រើនដែលទាក់ទឹននឹងបញ្ហាល្បែងស៊ីសង។ នៅពេលយប់ តែងមានសម្លេងចម្លែកគួរអោយ
បះរោម ហាក់ដូចជាសម្លេងរបស់ព្រលឹងដែលមិនទាន់រកបានទីឋានប្រពៃសម្រាប់ខ្លួន។ អ្នក
ស្រុកនៅទីនេះនិយាយថា បន្ទប់មួយចំនួនមិនដែលមានមនុស្សនោះទេ បើទោះជាសណ្ឋាគារ
នេះមានភ្ញៀវពេញក៏ដោយ ព្រោះថា ភ្ញៀវដែលបានមកស្នាក់នៅក្នុងបន្ទប់នោះ តែងមានជម្ងឺ
បន្ទាប់ពីត្រឡប់ទៅផ្ទះ។
៣.Taj Mahal Palace, Mumbai ឥណ្ឌា
មនុស្សជាច្រើនយល់ថា នៅទីនេះ មានខ្មោចលង ហើយខ្មោចនោះគឺជាប្រធានវិស្វករដែល
មានឈ្មោះថា W. A. Chambers។ នៅមុនពេលសំណង់នេះត្រូវបានសាងសង់រួចរាល់ លោក
Chambers ក៏បានធ្វើដំណើរទៅកាន់ប្រទេសបារាំង។ ពេលត្រឡប់មកវិញ លោកមានការ
ឈឺចិត្តយ៉ាងខ្លាំង ដោយសារតែការសាងសង់ត្រូវបានធ្វើឡើងផ្ទុយពីអ្វីដែលគាត់បានគ្រោង
ទុក ដូច្នេះគាត់ក៏បានធ្វើអត្តឃាត។
ដូច្នេះហើយ បុគ្គលិក និងភ្ញៀវសុទ្ធតែអះអាងថា ព្រលឹងខ្មោចនោះគឺជាព្រលឹងរបស់លោក Chambers។
៤.សណ្ឋាគារ Asia បាងកក ប្រទេសថៃ
នៅពេលបានឃើញពីខាងក្រៅ គេនឹងយល់ថា សណ្ឋាគារនេះកំពុងតែមានបញ្ហាទាក់ទឹននឹង
រឿងខ្មោច បីសាច។ ជាមួយនឹងភ្លើងមិនសូវភ្លឺនៅតាមផ្លូវក្នុងអាគារ គេឃើញបន្ទប់និមួយៗ
សុទ្ធតែមានសភាពទ្រុឌទ្រោម និងដុះស្លែ។
តាំងពីយូរយារណាស់មកហើយ នៅទីនេះ ភ្ញៀវតែងតែបានឮគេនិយាយតៗគ្នាថា មានភ្ញៀវ
មួយចំនួនដែលភ្ញាក់នៅពេលយប់ជ្រៅ ពួកគេបានឃើញខ្មោចអង្គុយលើសាឡុង សម្លឹងមើល
ពួកគេមិនដាក់ភ្នែក ក្រោយមកក៏ស្រាប់តែបាត់ស្រមោល។
៥.Yu Shan Fan Dian ,Chengde ប្រទេសចិន
Yu Shan Fan Dian មានទីតាំងនៅភាគខាងជើងក្រុង ប៉េកាំង សណ្ឋាគារនេះ មានបន្ទប់សរុប ២២០។ មានរឿងព្រេងមួយដំណាលថា ព្រលឹងរបស់ រាជនី ស៊ឺស៊ី (Empress Dowager Cixi/慈禧太后) តែងមានវត្តមាននៅគ្រប់ទីកន្លែងក្នុងសណ្ឋាគារនេះ។
សណ្ឋាគារនេះត្រូវបានសាងសង់ឡើងនៅលើតំបន់ដីបុរាណរបស់ស្ដេចជំនាន់ ឈិញ (Qing Dynasty) ជាកន្លែងដែលរាជវង្សានុវង្សមកសម្រាកលំហែព្រះកាយនៅរដូវក្ដៅ។ ដូច្នេះ គេ
ជឿថា ព្រះមហាក្សត្រីរូបនេះ នៅតែការពារតំបន់នេះ និងចាត់ទុកដូចជាកន្លែងរបស់ទ្រង់
ដដែល៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing