CamNews

ម៉ូតូ 

ម៉ូតូ Ariel Ace ស៊េរីថ្មី ឆ្នាំ២០១៥ មានរាងចម្លែកដូចម៉ូតូយន្ត តម្លៃ ២៥,០០០ដុល្លារ

ម៉ូតូ Ariel Ace គឺជាប្រភេទម៉ូតូធំ ដ៏ស្រស់សង្ហា ប្លែកភ្នែក ចម្លែកអារម្មណ៍ ជាមួយនឹងរូបរាង
ពោរពេញទៅដោយគ្រោងឆ្អឹងដែក សាកសមបំផុតសម្រាប់បុរស ដែលមានមាឌធំមាំ ខ្ពស់
ស្រស់សង្ហា។

ម៉ូតូ Ariel Ace ម៉ូដែលថ្មី ឆ្នាំ២០១៥  ត្រូវរចនាម៉ូដឡើងយ៉ាងស្រស់ស្អាត  តួខ្លួនទាំងមូឡគឺ
មើលឃើញសុទ្ធតែដែក  ដូចម៉ូតូយន្ត  ដោយមានបំពាក់កែបអង្គុយខ្លី  សម្រាប់អ្នកបើកតែ
ប៉ុណ្ណោះ។ អ្វីគួរឱ្យកត់សម្គាល់នោះ  គឺម៉ូតូ Ariel Ace ស៊េរីថ្មី ឆ្នាំ២០១៥ មានកម្លាំងម៉ាស៊ីន
ខ្លាំង ដល់ទៅ  ១២៣៧សេសេ  អាចបើកបរបានល្បឿន  ១៦៥ម៉ាយ/ម៉ោង និង មានតម្លៃ
២៥,០០០ដុល្លារ នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed 


Tags: motorcycle 2015 Ariel Ace