CamNews

តន្រ្តី 

ស្តាប់បុរសម្នាក់នេះ ច្រៀងបទ “ Let It Go “ ២១ សំលេងផ្សេងៗ របស់តួរឿងពី Disney និង Pixar (មានវីដេអូ)

Let It Go បទចំរៀងម្ចាស់ពានរង្វាន់ Oscars ចេញពីរឿង “ Frozen “ ដ៏ល្បីរបស់ Disney នៅតែបន្តភាពល្បីល្បាញរបស់ខ្លួន ។ យើងបានឃើញ បទនេះត្រូវគេ ច្រៀងគ្រប់ទីកន្លែង គ្រប់ ចង្វាក់ និងគ្រប់វ័យ តាំងតែពីក្មេងតូច ទៅដល់មនុស្សធំ ពេញវ័យ ។



បើទោះបីជា បទនេះត្រូវបាន គេច្រៀងជាច្រើន រាប់រយដង មែនតែ យើងនៅតែ មិនសាំជាមួយ បទនេះព្រោះថា ម្ចាស់សំនៀងដើម Idina Manzel ច្រៀងបានពិរោះណាស់ ។ ឥលូវនេះ មានការ ច្រៀងតាម មួយទៀតហើយ ដ៏ប្លែក ដោយលើកនេះ ជាបុរសហើយ ប្រើប្រាស់ សមត្ថភាព ដ៏អស្ចារ្យ ទាក់ទាញការ ចាប់អារម្មណ៍ យ៉ាងខ្លាំង ។ បុរសម្នាក់នេះឈ្មោះ Brian Hull បានបញ្ចេញ សមត្ថភាព ច្រៀងបទ Let It Go ជា ២១ សំលេងផ្សេងៗគ្នា ដែលសំលេងទាំងនោះ គឺគាត់ធ្វើតាម តួល្បីៗរបស់ ក្រុមហ៊ុន Pixar និង Disney ។ វីដេអូរបស់ គាត់ទទួលបាន ផលវិជ្ជមាន ជាច្រើន ហើយ មានចំនួន អ្នកទស្សនា រហូតដល់ ៤ លានដងទៅហើយ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star singer movie frozen let it go disney pixar brain hull