CamNews

កីឡាអន្តរជាតិ 

លោក វ៉ាត់ ចំរើននិង​ថ្នាក់គ្រប់គ្រង NOCC សម្ដែងពី​ការអបអរសាទរ ចំពោះ​ កីឡា​ការនី​ នូវ​ជោគ​ជ័យដ៏​ធំ​នេះ

ព័ត៌មានកីឡា៖ ក្រោយពីកម្ពុជាបានសម្រេចក្ដីសុបិន្ដចង់ក្លាយជា ម្ចាស់មេដាយ​មាសកីឡា Asian Game ២០១៤ ផ្នែក តៃក្វាន់ដូ ពិតប្រាកដហើយនោះ គ្រប់យ៉ាងពិតជាប្រសើរ និង ជាមោទនភាពជាខ្លាំងសម្រាប់ការធ្វើដំណើរ​នេះ ។ 

ថ្លែងពីអារម្មណ៍រំភើបពិតសម្រាប់ជោគជ័យមេដាយមាសនេះ លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា នេះគឺជា​ព្រឹត្ដិការណ៍​អស្ចារ្យបំផុតសម្រាប់ពួកយើង ហើយវាក៏ហួសពីក្ដីរំពឹងពិតប្រាកដដែល​ស្មានមិនដល់ តួយ៉ាង ក្នុង​គោល​​បំណងមួយដែល កម្ពុជាឈានជើងចូលប្រកួតកីឡា Asian Game នេះ គឺក្ដីសង្ឃឹមយ៉ាងហោចណាស់​ក៏ ត្រឹម​​មេ​ដាយសម្រឹទ្ធ ប៉ុន្ដែ​ខណៈ​ពេល​នេះ កម្ពុជា​ បែជា​នាំ​មេដាយ​មាស​ទៅ​វិញ​សោះ ហើយ​ពិត​ជាអស្ចារ្យ​ទៀត​ផង ។

លោក Choi Yong Sok គ្រួបង្វឹកជនជាតិ​កូរ៉េ ក៏ថ្លែងពីការត្រេកអរ​និង កម្ពុជាផង ដោយលើកឡើងថា រួបគាត់​ពិតជាសប្បាយចិត្ដ ណាស់ដែលកម្ពុជាពេលនេះ មានសរសរទ្រូងដ៏រឹងមាំហើយ​សម្រាប់ប្រវត្ដិសាស្រ្ដ ។ ហើយ​គាត់​ចង់ឲ្យប្រជនរួមជាតិកម្ពុជាទាំងអស់ អបអរសារទរ និង ជោគជ័យ កម្ពុជាមួយនេះ។


សូមបញ្ជាក់ថាលោក Choi Yong Sok គឺជាគ្រួបង្វឹកជនជាតិ​កូរ៉េ ហើយគាត់មករស់នៅ​​កម្ពុជា ជាង ២០ ឆ្នាំ​​មក​ហើយ សម្រាប់វត្ដមានកីឡាការិនី ស៊ន សៀវម៉ី ចូលរួមប្រកួតកីឡា Asian Game នេះ​ រួប​គាត់​ក៏​បាន​ខិត​ខំ​​ប្រឹង​ប្រែង ជួយជ្រោមជ្រែង តាំងតែពីដើម រហូតដល់ចប់ ជាមួយ NOCC ទទួលបានជ័យជំនះ។

ចំណែក កីឡាការិនី ផ្ទាល់វិញ ក៏បានក៏បានបង្ហាញពីអារម្មណ៍ពិតដែរថា  កញ្ញាពិតជាសប្បាយចិត្ដ ហើយ រំភើបខ្លាំងបំផុតដែលមិនអាចនិយាយបាន​ ហើយជោគជ័យនេះ កញ្ញាសូមអរគុណ ជាខ្លាំង​សម្រាប់​ការ​គាំទ្រ ជាពិសេស​គ្រួសារកញ្ញា និង គណៈគ្រប់គ្រងទាំងអស់ ដែលតែងតែ ទំនុកបំរុងកញ្ញារហូតដល់មានថ្ងៃ​នេះ​​។​



ដោយ៖ អឿ អ៊ុយ
ប្រភព៖ NOCC


Tags: Sport News Asian Game Sorn SeavMey Taekwondo