CamNews

ប្លែកៗ 

វីដេអូ៖ ល្បែងទះកំផ្លៀងដ៏ចម្លែក ទះមែនទែន ដល់បែកអំពិលអំពែក

កាលពីពេលថ្មីៗនេះ មានវីដេអូល្បែងកំសាន្តមួយត្រូវបានគេបង្ហោះឡើង ដែលមានចំណង
ជើងថា៖ "ល្បែងកំសាន្ត.....ស៊េរីថ្មី" ត្រូវបានចែករំលែកនៅលើហ្វេសប៊ុក ហើយទទួលបានការ
ចាប់អារម្មណ៍ ចុចទស្សនាច្រើនគួរសម។

ល្បែងកំសាន្តដ៏ចម្លែកនេះ គឺជាល្បែងទះកំផ្លៀងគ្នា ដោយមានបុរសៗចំនួន ៨នាក់ ឈរតំរៀប
គ្នាជារាងរង្វង់ ហើយចាប់ផ្តើមទះកំផ្លៀងមួយដៃម្នាក់ៗ បន្តបន្ទាប់គ្នា។ ល្បែងចម្លែក ដែលមើល
ទៅមានលក្ខណៈ កំប្លែងខ្លះដែរនោះ គឺគេមិនបានទះតិចៗ បែបលេងៗនោះទេ គឺគេទះមួយអស់
ដៃ ដែលមានអ្នកខ្លះ ត្រូវបែកអំពិលអំពែក ដួលអុកគូទតែម្តង។ ហើយអ្នកឈ្នះ គឺជាអ្នកដែលមិន
បានដួល នៅអាចឈរបាន ក្រោយគេបង្អស់។

(រូបថតចេញពីវីដេអូ)

សូមទស្សនាល្បែងចម្លែក លាយឡំការកំប្លែងសើចមួយនេះ ខាងក្រោមទាំងអស់គ្នាណា ៖

សូមកុំព្យាយាម ធ្វើត្រាប់តាម !

ដោយ៖ សិលា
វីដេអូ៖ Youtube


Tags: strange game facelook unbelievable