CamNews

Mayweather ចង់ប្រកួតជាមួយ Pacquiao

កំពូលកីឡាករប្រដាល់មិនដែលចាញ់របស់សហរដ្ឋអាមេរិច Floyd Mayweather បានធ្វើការ
ប្រកាសថាខ្លួនចង់ធ្វើការប្រកួតជាមួយនិងកីឡាករ Manny Pacquiao ដែលត្រូវបានធ្វើការ
បង្ហោះឡើងនៅលើគេហទំព័រ Twitter របស់លោក។
Mayweather សង្ឃឹមថានឹងធ្វើការប្រកួតជាមួយនិងកីឡាករ Pacquiao នៅក្នុងថ្ងៃទី៥ ខែ
ឧសភានៅក្នុងរដ្ឋ Las Vegas ដែលវានឹងក្លាយជាការប្រកួតដ៏ធំមួយរវាងកំពូលកីឡាករ
ប្រដាល់ទាំងពីនៅលើពិភពលោក ដែលទស្សនិកជនចង់ទស្សនាជាច្រើនឆ្នាំមកហើយ។
លោក Mayweather បានធ្វើការបង្ហោះនៅលើ Twitter របស់លោកថា "Manny Pacquiao ខ្ញុំ
ចង់អោយលោកប្រកួតជាមួយខ្ញុំនៅក្នុងថ្ងៃទី៥ ខែឧសភាខាងមុខហើយអោយពិភពលោក
បានឃើញនូវអ្វីដែលគេចង់ឃើញ"។
Pacquiao ដែលជាកីឡារប្រកួតឈ្នះ១៥ប្រកួតជាប់ៗគ្នានៅក្នុងរយះពេល៧ឆ្នាំចុងក្រោយនេះ
បានប្រាប់ទៅកាន់សារពត៌មានរបស់ហ្វីលីពីនថា គាត់ចង់បានឪកាសនេះដើម្បីធ្វើការប្រកួត
ជាមួយនិង Mayweather ដើម្បីក្លាយជាកីឡាករកំពូល។
មិនទាន់មានសេចក្តីរាយការណ៍ជាក់លាក់អំពីថ្ងៃដែលកីឡាករទាំងពីរនឹងធ្វើការប្រកួតនោះទេ។
ហើយ Camnews នឹងព្យាយាមតាមដានបន្តទៀតអំពីថ្ងៃជាក់លាក់ណាមួយអំពីការប្រកួតរវាង
កីឡាករទាំងពីរនេះ៕

ដោយ វឌ្ឍនា

Tags: mayweatherpacquiaoboxing