CamNews

ភាពយន្ត តារា 

"ចៅស្រី " របស់ Hyun Bin កាន់តែពេញវ័យ កាន់តែស្រស់ស្អាត

ជាមួយនឹងកែវនេត្រាទាំងពីរធំៗនិងមូលក្រឡង់ ភក្រ្តាស្រស់ស្អាតមានរស្មី រូបភាពយុវ័យ
របស់ Seo Ji Hee កាន់តែទទួលបានការគាំទ្រខ្លាំងឡើងពីសំណាក់ទស្សនិកជនទូទៅនៅ
ទូទាំងប្រទេសកូរ៉េខាងត្បូង។



ទស្សនិកជនជាច្រើនអាចនៅចាំបានថា Seo Ji Hee គឺជាក្មេងស្រីម្នាក់ដែលបានសំដែងនៅ
ក្នុងរឿងមួយដែលមានចំណងជើងថា " ឈ្មោះរបស់ខ្ញុំគឺ Kim Sam Soon "ផលិតកាលពីឆ្នាំ
២០០៥ ដែលពេលនោះនាងដើរតួជា Mi Joo ចៅស្រីជាទីស្រលាញ់របស់ Hyun Bin ដែលនៅ
ក្នុងសាច់រឿងនោះទៀតសោតនាង Mi Joo បានក្លាយជាមនុស្ស គ មិនអាចនិយាយបាននៅ
ក្រោយពេលការស្លាប់របស់ឪពុកម្តាយនាងនៅក្នុងគ្រោះថ្នាក់រថយន្តមួយ។


Seo Ji Hee ជាមួយ Hyun Bin នៅក្នុងរឿង"ឈ្មោះរបស់ខ្ញុំគឺ Kim Sam Soon "

ហើយកាលពីពេលថ្មីៗនេះ ទស្សនិកជនស្រាប់តែមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតនៅពេល
ដែលបានឃើញរូបភាពពេញវ័យរបស់ Ji Hee នៅលើកញ្ចក់ទូរទស្សន៍តាមរយៈរឿងភាគមាន
ចំណងជើងថា" The moon embracing the Sun " ដែលទើបតែដាក់បញ្ចាំងនៅលើកញ្ចក់
ទូរទស្សន៍កាលពីថ្ងៃទី ៤ មករា ឆ្នាំ ២០១២ កន្លងទៅថ្មីៗនេះ។ Seo Ji Hee ពេញវ័យកាន់តែ
ស្រស់ស្អាត ជាមួយកែវភ្នែកទាំងគូរធំៗ ភក្រ្តាស្រស់ស្អាតមានរស្មី និងវ័យឆ្លាតគួរអោយ
ស្រលាញ់។

Seo Ji Hee នៅក្នុងរឿងភាគ" The moon embracing the sun "

កើតនៅឆ្នាំ ១៩៩៨ ,Seo Ji Hee បានចូលប្រឡូកក្នុងវិស័យភាពយន្តតាំងតែពីនាងមានអាយុ
៦ឆ្នាំ​ មកម្ល៉េះ។ ហើយក្រៅពីភាពយន្តមានចំណងជើងថា"ឈ្មោះរបស់ខ្ញុំគឺ Kim Sam Soon "
Seo Ji Hee ក៏បានដើរតួនៅក្នុងភាពយន្តផ្សេងៗទៀតផងដែរដូចជា"ស្នេហានៅ Harvard "
ផលិតឆ្នាំ ២០០៤, "បងថ្លៃស្រីអាយុ ១៩ឆ្នាំ " ជាដើម។ នាង Seo Ji Hee ត្រូវបានទស្សនិក
ជនសង្ឃឹមថានៅពេលខាងមុខនាងគឺជាតារាដ៏លេចធ្លោម្នាក់នៅក្នុងពិភពសិល្បៈភាពយន្ត
របស់កូរ៉េខាងត្បូងទៀតផងដែរ៕




រូបភាពរបស់ Seo Ji Hee កាលនៅក្មេង
ប្រភព៖ Zing
ដោយ៖ រដ្ឋា

Tags: entertainmentkorean starsuperstarseo ji heehyun binmovie starkim sam soonmi joo