លោក Xi Jinping អនុប្រធានាធិបតីចិន និងសមមិត្តប្រធានគណៈកម្មាធិការកណ្ដាលបក្ស
កុម្មុយនីស្តចិន លោក He Guoqaing ត្រូវបានរងរបួសដល់ថ្នាក់ចូលមន្ទីរពេទ្យក្រោយពេល
អ្នកទាំង ២ ត្រូវបានគេលបធ្វើឃាតក្នុងថ្ងៃតែមួយតែមិនបានសម្រេច។
លោក Xi Jinping អនុប្រធានាធិបតីចិន
ការធ្វើឃាតនេះត្រូវបានមនុស្សជាច្រើននិយាយថាអាចមានពាក់ព័ន្ធនឹងអ្នកនយោបាយលោក
Bo Xilai ក្រោយពេលដែលជនរងគ្រោះទាំង ២ បានលើកហេតុផលមួយចំនួនដែលនាំអោយអ្នក
នយោបាយក្នុងបក្សកុំម៉ុយនីស្តចិនរូបនេះមានការមិនពេញចិត្ត នេះបើតាមហេតុផលរបស់គេហ
ទំព័រព័ត៌មាន Boxun របស់ចិន។
បើតាមប្រភពព័ត៌មានលម្អិតពីអ្នកនាំពាក្យរដ្ឋាភិបាលបានអោយដឹងថាលោកអនុប្រធានាធិបតី
Xi បានធ្វើដំណើរតាមផ្លូវកាលពីថ្ងៃអង្គារសប្ដាហ៍មុន ដោយមានរថយន្ត ហ្ស៊ីប ពីរគ្រឿងបានមក
គៀបមិនអោយរថយន្តរបស់លោកបង្វិលចង្កូតទៅណាបានរហូតដល់បុកជាមួយរថយន្តដទៃ
ហេតុការណ៍នេះបានបណ្ដាលអោយលោកអនុប្រធានាធិបតីសន្លប់ ហើយត្រូវបានគេបញ្ជូនគាត់
ទៅកាន់មន្ទីរពេទ្យយោធា ៣០១ ជាមួយនឹងរបួសស្រាល។ ហើយប្រហែលជាជាង ១ ម៉ោងបាន
កន្លងផុតទៅរថយន្តរបស់លោក ប្រធានគណៈកម្មាធិការកណ្ដាលបក្សកុំម៉ុយនីស្តចិន លោក He
Guoqaing ត្រូវបានរថយន្តមួយគ្រឿងជិះបុកពីក្រោយ បណ្ដាលអោយរថយន្តរបស់លោកក្រលាប់
ហើយលោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យយោធា ៣០១ ផងដែរជាមួយនឹងរបួសធ្ងន់ធ្ងរ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ wantchinatimes