ដោយសារតែមានកែវយឹតអវកាស Kepler កាលពីពេលថ្មីៗនេះ ក្រុមអ្នកតារាវិទ្យា បានរក
ឃើញថា នៅក្នុងគន្លងដំរីស (Milky Way) មានភពចំនួន ដល់ទៅ ១៧ពាន់លាន ដែលមាន
ទំហំប្រហាក់ប្រហែលនឹងផែនដីរបស់យើង។
ក្រុមអ្នកវិទ្យាសាស្ដ្របានឱ្យដឹងថា ពួកគេបានរកឃើញថា ក្នុងចំណោមផ្ដាយចំនួន ៦ គឺមាន
ផ្កាយមួយ មានប្រព័ន្ធភពរបស់ខ្លួន ហើយមានភាពខ្លះស្រដៀងនឹងផែនដី។ ក្រៅពីនេះ ប្រព័ន្ធ
នោះហាក់ដូចមិនពឹងផ្អែកទាំងស្រុង លើផ្កាយមេដែលពួកវាកំពុងវិលជុំវិញនោះទេ។
ភពទាំងឡាយដែលស្រដៀងនឹងផែនដី អាចត្រូវបានរកឃើញនៅក្នុងប្រព័ន្ធរបស់ផ្កាយមេជា
ច្រើនដែលផ្សេងពីគ្នា។
ការរកឃើញខាងលើនេះ ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំលើកទី២២១ នៃអង្គការផ្នែកអវកាស
អាមេរិក នៅរដ្ឋ California កាលពីពេលថ្មីៗនេះ។
ក្នុងសេចក្ដីប្រកាសនេះ ក៏បាននិយាយថា កែវយឹតអវកាស Kepler បានរកឃើញបេក្ខភាពភព
ថ្មី ចំនួន ៤៦១ ធ្វើឱ្យចំនួនភពដែលត្រូវបានរកឃើញដោយ Kepler កើនឡើងដល់ ២,៧៤០។
គួររំលឹកថា បន្ទាប់ពីត្រូវបានបង្ហោះចូលក្នុងគន្លងតារាវិថី កាលពីឆ្នាំ ២០០៩ Kepler បានធ្វើការ
ពិនិត្យទៅលើអវកាសមួយផ្នែកដែលត្រូវបានកំណត់ និងតាមដានផ្កាយជាង១៥០,០០០ ដួង ក្នុង
គោលដៅរបស់វា៕
ដោយ ៖ សីហា
ប្រភព ៖ DT