ផែនដី មានមនុស្សជិត ៨ពាន់លាននាក់ ហើយមនុស្សម្នាក់ៗ គឺគ្រាន់តែជាចំនុចដ៏តូចមួយ។ ដូច្នេះ
ដើម្បីឱ្យដឹងថា មនុស្ស មានសភាពតូចកម្រិតណា ក្នុងអវកាស សូមបន្តតាមដាន។
ភពផែនដីរបស់មនុស្ស
ពេលខ្លះ អ្នកគិតថា មនុស្សយើងគឺជាសត្វលោកដែលមានអំណាចខ្លាំងក្លាបំផុត ក្នុងភពផែនដី។
មនុស្សជាម្ចាស់ផែនដី និងជាម្ចាស់បរិយាកាសជុំវិញខ្លួន។ ប៉ុន្ដែ តើអ្នកធ្លាប់គិតថា នៅខាងក្រៅ
ផែនដី ឬខាងក្រៅប្រព័ន្ធព្រះអាទិត្យ មានអ្វីដែលអស្ចារ្យជាងផែនដីដែរ ឬអត់?
ផែនដី ធៀបនឹងភពមួយចំនួន ក្នុងប្រព័ន្ធព្រះអាទិត្យ
ប្រការដែលវិទ្យាសាស្ដ្របច្ចុប្បន្នរកឃើញ បានឱ្យយើងដឹងអំពីទំហំរបស់ភពផែនដី និងប្រព័ន្ធព្រះ
អាទិត្យ ក្នុងនោះ ព្រះអាទិត្យគឺជាផ្កាយមួយដ៏ធំមហិមា ពោលគឺមានមុខកាត់ ធំជាងផែនដី ដល់
ទៅប្រហែល ១០០ដង។ ក៏ប៉ុន្ដែ ព្រះអាទិត្យ ក៏គ្រាន់តែជាកូនផ្កាយមួយ ដែលប្រៀបដូចជាដីខ្សាច់
មួយគ្រាប់ បើធៀបនឹងផ្កាយយក្សដទៃក្នុងលំហអវកាស។
ផ្កាយដែលមានទំហំធំជាងគេបំផុត ដែលមនុស្សបានដឹង នោះគឺផ្កាយ VY Canis Majoris គឺធំជាង
ព្រះអាទិត្យដល់ទៅប្រហែល ២.០០០ដង។ ជាមួយនឹងទំហំរបស់មនុស្ស ប្រសិនគេបើកយន្ដហោះ
មួយគ្រឿងដែលអាចហោះក្នុងល្បឿន ៩០០គីឡូម៉ែត្រ/ម៉ោង នោះ គេនឹងត្រូវចំណាយ ១.១០០ឆ្នាំ
ទើបអាចហោះបានមួយជុំផ្កាយ VY Canis Majoris។
ទំហំរបស់ភព និងផ្កាយនានា ក្នុងលំហអវកាស ដែលមនុស្សបានស្គាល់
តាមការគន់គូររបស់ក្រុមតារាវិទូ ក្នុងហ្គាឡាក់ស៊ី មីលគីវ៉េរបស់មនុស្ស មានដល់ទៅ ១០០ ទៅ
៣០០ពាន់លានភព។ តារាវិវទូ Karen Master ថ្លែងថា នៅក្នុងលំហអវកាស គឺមានប្រហែលជាង
១០០.០០០ ហ្គាឡាក់ស៊ី ដែលត្រូវបានមនុស្សស្គាល់។ ប៉ុន្ដែ ចំនួនហ្គាឡាក់ស៊ីដទៃទៀត ដែល
មនុស្សមិនទាន់ ដឹង គឺមានប្រមាណជា ២០០លានហ្គាឡាក់ស៊ី។
ទំហំរបស់ព្រះអាទិត្យ ប្រៀបដូចខ្សាច់មួយគ្រាប់ នៅចំពោះមុខផ្កាយធំបំផុត
ហ្គាឡាក់ស៊ីរបស់មនុស្ស មានឈ្មោះថា មីលគីវ៉េ ដែលជាហ្គាឡាក់ស៊ីខ្នាតមធ្យម ពោលគឺមានទំហំ
ប្រហែល ១០០.០០០ឆ្នាំពន្លឺ។ ដូច្នេះ យានអវកាសមួយគ្រឿង នឹងត្រូវចំណាយពេល ២០០.០០០
ឆ្នាំ ក្នុងការធ្វើដំណើរទៅ និងត្រឡប់មកវិញ ដោយប្រើល្បឿនលឿនដូចពន្លឺ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ universetoday/dailymail/youtube