យោងតាមការប៉ាន់ស្មានរបស់ក្រុមអ្នកវិទ្យាសាស្ដ្រកាណាដា ហ្គាឡាក់ស៊ី មីលគីវ៉េ មានទម្ងន់
ស្មើនឹងទម្ងន់របស់ព្រះអាទិត្យចំនួនពី ៤០០ ទៅ ៥៨០ពាន់លានដង។
ហ្គាឡាក់ស៊ី មីលគីវ៉េ (Galaxy Milky Way)
ក្រុមអ្នកសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យ McMaster និង Queen នៃប្រទេសកាណាដា
បានធ្វើការគន់គូរឃើញថា ទម្ងន់របស់ ហ្គាឡាក់ស៊ី មីលគីវ៉េ (Galaxy Milky Way) ទាំងមូល
ស្មើនឹងទម្ងន់របស់ព្រះអាទិត្យចំនួនប្រហែលពី ៤០០ ទៅ ៥៨០ពាន់លានដង។ ចំណែកទម្ងន់
របស់ព្រះអាទិត្យវិញ គឺស្មើនឹងទម្ងន់ផែនដីចំនួន ៣៣០.០០០ដង នេះបើតាមទំព័រ UPI។
នៅពេលវាស់ស្ទង់ទម្ងន់របស់ ហ្គាឡាក់ស៊ី មីលគីវ៉េ ក្រុមអ្នកវិទ្យាសាស្ដ្រ ត្រូវគន់គូរទម្ងន់របស់
ផ្កាយ ភព ព្រះចន្ទ។ល។ ដែលមានចំនួនរាប់ពាន់លាន នៅក្នុងហ្គាឡាក់ស៊ី មីលគីវ៉េ នេះ។ អ្នក
វិទ្យាសាស្ដ្រក៏ត្រូវប៉ាន់ស្មានអំពីវត្ថុងងឹតក្នុងលំហអាកាសផងដែរ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ UPI