CamNews

ព័ត៌មានអន្តរជាតិ 

ពិតណាស់ ខ្ញុំបំផ្ទុះគ្រាប់បែក អត្តឃាត ព្រោះ ចង់ដាក់ទោស ដល់ អាមេរិក

ព័ត៌មានអន្តរជាតិ ៖ ព្រះរាជអាជ្ញា គូសបញ្ជាក់ដល់ព្រះរាជអាជ្ញា អោយដឹងថា ជនសង្ស័យមានឈ្មោះថា Dzhokar Tsarnaev នោះ មានបំណង "ចង់ដាក់ទោស សហរដ្ឋអាមេរិក" ​​  នៅពេលដែលលោក និង បង ប្អូនប្រុស    របស់លោក បានរួមគ្នា  បំផ្ទុះ  គ្រាប់បែក អត្តឃាត ឡើងនៅក្នុងកម្មវិធីកីឡារត់ពាក់កណ្តាល Marathon ក្នុងទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក ។


មេធាវីការពារក្តី ជនសង្ស័យ សារភាពអោយដឹង កូនក្តីរបស់ខ្លួនពិតជាបាន   បំផ្ទុះគ្រាប់បែក ពិតប្រាកដ មែន ប៉ុន្តែ ស្ថិតនៅក្រោមឥទ្ធិពលនៅមនោគម របស់បងប្អូនប្រុស របស់ លោក នោះទេ​។ ប្រសិន បើការ តាមដានស៊ើបអង្កេត រកឃើញថា ជនសង្ស័យ វ័យ ២១  ឆ្នាំ  រូបនេះ   មាន  ទោសកំហុសជាមួយនឹងការ ចោទប្រកាន់ ៣០ ករណីមែននោះ លោក     នឹង  ប្រឈមមុខ ក្នុងការជាប់ទោស អស់មួយជីវិត ក៏ដូចជា ប្រឈមនឹងទោស ប្រហារជីវិតជាដើម ។


តុលាការនឹងចាប់ផ្តើមសវនាការ សាជាថ្មីនៅថ្ងៃអង្គារនេះ បន្ទាប់ពីភាគី ទាំងសងខាង តុលាការ និង ចុង ចោទមានជម្លោះពាក្យសម្តីជាមួយនឹងគ្នា ។ គួរបញ្ជាក់ មនុស្ស ៣ នាក់   ក្នុងនោះ មានក្មេងប្រុសតូចវ័យ ទើបតែ ៨​ឆ្នាំ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ គ្រោះថ្នាក់ បំផ្ទុះ   គ្រាប់បែកអត្តឃាតខាងលើ ក្នុង អំឡុងខែមេសា ឆ្នាំ២០១៣  មិនត្រឹមតែបណ្តាលអោយ មនុស្ស ៣ នាក់ស្លាប់នោះទេ តែក៏បាន បណ្តាល អោយ មនុស្ស ច្រើនជាង ២៦០ នាក់ផ្សេងទៀត រងរបួសដូចគ្នាដែរ ភាគ ច្រើន   នៃជនរងគ្រោះ គឺ ពិការ ភាព តួយ៉ាង បើមិនដាច់ដៃ ក៏ដាច់ជើង ។


ដោយឡែក មន្រ្តីប៉ូលីស ត្រូវបានបាញ់សម្លាប់ អំឡុងករណី តាមប្រមាញ់ជនសង្ស័យ បំផ្ទុះគ្រាប់បែក ២ នាក់បងប្អូន ខាងលើ  ។ ជំនួយការ  អគ្គមេធាវី  សហរដ្ឋអាមេរិក  Aloke  Chakravarty អោយដឹងថា ជន សង្ស័យ លោក Tsarnaev ធ្វើការវាយប្រហារដោយផ្នត់គំនិត គោលដៅចម្បងនោះគឺ Boston Marathon ឆ្នាំ ២០១៣ ពីព្រោះតែ ពិភពលោក   មានការ   ចាប់អារម្មណ៍  ជាខ្លាំង មកលើ ព្រឹត្តិការណ៍ មួយនេះ នៅ អំឡុងថ្ងៃប្រកួត ត្រូវនឹងថ្ងៃ គាត់ធ្វើការវាយប្រហារនោះ ៕

ប្រែសម្រួល ៖​កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States Boston Marathon