មន្ទីរពេទ្យ គន្ធបុប្ផា គឺជាមន្ទីពេទ្យកុមារ មួយដែលបាន ជួយជីវិត កុមារយើង រាប់លាននាក់ តាំងតែ ពីឆ្នាំ ១៩៩១ ដោយមិនយក កំរៃអ្វីឡើយ ហើយថែមទាំង បានផ្តល់ការងារ ដល់ប្រជាជនខ្មែរ បាន យ៉ាងច្រើនទៀតផង ។ ឥលូវនេះ មន្ទីពេទ្យ ដែលធ្លាប់ជួយអ្នក កំពុងតែខ្វះខាត ថវិការ ដើម្បីទ្រទ្រង់ មន្ទីរពេទ្យ អោយមានដំណើរ ទៅមុខទៀត ហើយត្រូវការ អ្នកទាំងអស់គ្នា អោយជួយ ។ ដើម្បីឲ្យ ការជួយបរិច្ចាក កាន់តែសាយភាយ បានខ្លាំងនោះ កវី យឹម តាស្រង់ រួមជាមួយ អ្នកនិពន្ធភ្លេង សម ប៉ឺទី និងតារាចំរៀង សុគន្ធ នីសា និង ខេម បានរួមដៃគ្នា ផលិតបទចំរៀង ថ្មីមួយនេះឡើង ដែល មានចំណងជើងថា " ក្ដីសង្ឃឹមពេទ្យគន្ធបុប្ផា គឺយើងទាំងអស់គ្នា " ។ ស្តាប់បទនេះហើយ ចូល រួមបរិច្ចាក ទាំងអស់គ្នា ដើម្បីជួយអោយ មន្ទីរពេទ្យគន្ធបុប្ផា មានដំណើរការទៅមុខទៀត ដើម្បីបន្ត ជួយដល់ កុមារកម្ពុជាយើង ។ លោកអ្នកអាច ចូលរួមបរិច្ចាកបាន ដោយគ្រាន់តែ ហៅឬផ្ញើរសារ ទៅកាន់លេខ ៩១៩៦ (១ ដង ៥០ សេន) ៕
ដោយ ៖ លីលី
ប្រភព ៖ town official youtube