ព័ត៌មានអន្តរជាតិ ៖ ការិយាល័យប្រធានាធិបតី ប្រទេសបារាំង បានប្រកាសអោយដឹងថា បំណែកយន្ត ហោះអាកាសចរណ៍ អាល់ហ្សេរី ត្រូវបានគេរកឃើញហើយ បន្ទាប់ពីបានធ្លាក់ចុះ នៅក្នុងប្រទេសម៉ាលី ដោយនៅក្នុងនោះ មានក្រុមមនុស្សជា អ្នក ធ្វើ ដំណើរទាំងអស់ ១១៦ នាក់ រួមទាំងក្រុមនាវិកផ្សេងៗ ទៀត ត្រូវបានគេជឿថា គ្មាននរណាម្នាក់ បានរស់រានមានជីវិតនោះទេ ។
សេចក្តីរាយការណ៍បញ្ជាក់បានថា ច្រើនជាង ៥០នាក់ក្រុមមនុស្ស ជា អ្នកធ្វើដំណើរលើយន្តហោះខាង លើគឺជាជនជាតិ បារាំង ស្របពេលក្រុមនាវិក ៦ នាក់ សុទ្ធសឹងតែជាជនជាតិ អេស្ប៉ាញ ។ គួរបញ្ជាក់ យន្តហោះមួយគ្រឿងនេះ គឺជាយន្តហោះរបស់ក្រុមហ៊ុន អាកាសចរណ៍ Swift Air ដែលបានដាក់ជួល អោយក្រុមហ៊ុនអាកាសចរណ៍ជាតិ ប្រទេស អាល់ហ្សេរី Air Algerie ។
ក្រុមអ្នកសារព័ត៌មានបាននាំគ្នាប្រមូលផ្តុំ នៅមុខការិយាល័យ ក្រុមហ៊ុន អាកាសចរណ៍ SwiftAir នាទី ក្រុង Madrid ក៏ប៉ុន្តែក្រុមហ៊ុនផ្ទាល់ បានធ្វើការបដិសេធ ក្នុងការចេញ មុខ មក បកស្រាយ ចាប់តាំងពី កើតមានឡើងនូវគ្រោះថ្នាក់ ធ្លាក់យន្តហោះ ។ ផ្ទុយទៅវិញ សមាជិកសមាគមគ្រោះមហន្តរាយប្រទេស ម៉ាលី បានចេញសេចក្តីថ្លែងការណ៍ តាមរយៈទូរទស្សន៍ក្នុងស្រុក អោយដឹងថា មេបញ្ជាការទ័ព លោក Gilbert Diendere ប្រទេស Burkina Faso ជាលទ្ធផល ក្រុមការងារបាន រកឃើញ យន្តហោះធ្លាក់នៅ កន្លែងកើតហេតុហើយ ស្របពេលដែល ក្រុមសង្គ្រោះ សោកសង្រេងជាខ្លាំងនៅពេលបានប្រទះឃើញ សាកសពស្លាប់យ៉ាងច្រើនដូច្នេះ ។
គួរបញ្ជាក់ថា បុរសជាអ្នកបើកយន្តហោះ ក៏ធ្លាប់បានស្នើសុំពេលហោះហើរ ដូចគ្នាដែរ ស្របពេលដែល បានរកឃើញថា អាកាសធាតុមិនអំណោយផល ។ អាកាសធាតុ មានព្យុះភ្លៀង នៅក្នុងតំបន់ ត្រូវបាន គេរាយការណ៍អោយដឹងថា ជាហេតុផលតែមួយគត់ ដែលបានធ្វើអោយយន្តហោះធ្លាក់ ៕
- អាន ៖ ចុងបញ្ជប់ យន្តហោះ អាល់ហ្សេរី ពិតជាបានធ្លាក់ពិត ប្រាកដមែន នៅប្រទេស ម៉ាលី
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ