CamNews

កីឡាអន្តរជាតិ 

Chelsea មិន​សប្បាយ​ចិត្ដ​ឡើយ​ ពេល​ក្រុមជម្រើសជាតិ អេស្ប៉ាញ ដកយក Diego Costa ទៅវិញ

ព័ត៌មានកីឡា៖ កី្ដរំពឹងទុកថ្នាក់ដឹងនាំក្រុម Chelsea ចំពោះខ្សែប្រយុទ្ធឈានមុខរបស់គាត់​ថា និង​មានឱ​កាស​​​បានឈប់សម្រាកពីការប្រកួតមួយរយៈស្របពេលជំងឺទើបតែធូស្រាល និង ពេលប្រកួតក្រុមនៅមាន​រយៈពេល​គ្រាន់បើដែរ ប៉ុន្ដែជាអកុសល​ ពេលនេះមិនដូចការគិតឡើយ តួយ៉ាងក្រុមជម្រើសជាតិក៏ត្រូវ ដល់ឱកាស​ឲ្យរួបគាត់ទៅបំពេញដែរ។ 

ភាពចម្រាសទិសផ្ដើមចេញឡើងដោយ ភាគីផ្សេងគ្នា គឺរវាងថ្នាក់ដឹកនាំក្រុមប្រចាំក្លឹប និង ថ្នាក់ដឹកនាំក្រុមប្រចាំប្រទេស បង្កឲ្យមានការក្វែងគំនិតដោយមិនអាចគេចបាន។ ហើយជាពិសេស ការសម្រេចចិត្ដ បុគ្គលកីឡាករផ្ទាល់ ស្ថិតក្នុងចន្លោះកណ្កាល នៃបញ្ហាទៀតផង។ ប៉ុន្ដែរំលឹកឡើងវិញថា ការប្រកួតឲ្យក្រុមជម្រើសជាតិ មិនបញ្ចប់ក្រោយពេល Chelsea ត្រូវប្រកួតជាមួយ ក្រុមទាំងបីឡើយ គឺនៅសល់​តែ liverpool មួយ​ទៀតចុងក្រោយ ប្រសិនបើ Diego Costa វិលត្រលប់មកវិញ។ 

យោងតាមប្រសាសន៍លោក Vicente Del Bosque ដែលជាថ្នាក់ដឹកនាំក្រុមជម្រើសជាតិ អេស្ប៉ាញ​លើកឡើង​​ថា វត្ដមានកីឡាករអេស្ប៉ាញរួបនេះ ត្រូវតែនៅស្អិតជាប់ការលេងឲ្យប្រទេស ដូច្នេះហើយ សម្រាប់ការ​ប្រកួត​វគ្គក្រោយ រួបគាត់ត្រូវតែហៅ កីឡាករឲ្យទៅចាប់ពីខែថ្មីចូលមកដល់ ពីព្រោះការប្រកួតលំដាប់ថ្នាក់អន្ដរ​ជាតិ​នេះ គូសត្រូវគឺមានដូចជា​ អាល្លឺម៉ង់ និង បេឡារុស ។ ហើយរឿងមួយផ្សេងទៀត​ដែលវាគឺគួឲ្យសោកស្ដាយផងដែរ ចំ​ពោះ​ការ តស៊ូព្យាបាលជម្ងឺរបស់ Diego Costa កន្លងមក ក្រុមជម្រើសជាតិមិនមានសំណាងបាន ជួយចែក​រំលែក​ ប៉ុន្ដែររឿងមួយផ្សេង​ដែលក្រុមមិនអាចឲ្យជ្រុះបាត់បាន គឺ Diego Costa ត្រូវតែទៅ​លេង ឲ្យក្រុម​ជម្រើសជាតិ ។ ហើយគាត់មិនដឹងទេថា ការហៅ Diego Costa ទៅលេងឲ្យជាតិវា​ខុស ឬ ត្រូវ ប៉ុន្ដែគ្រាន់តែដឹងថា Diego Costa និងត្រូវទទួលការរិះគន់ ប្រសិនបើមិនទៅលេង។ 

លោក Mourinho កាន់តែមានការខឹងក្រោធយ៉ាងខ្លាំង ពេលឮសម្ដីដូច្នោះ ពិព្រោះការត្រៀមខ្លួនទៅប្រកួត​ក្រុម​បានរៀបចំរួចជាស្រេច សម្រាប់ការប្រឈមមុខនិង ៣ ការប្រកួតដូចជា QPR, Maribor និង Liverpool ។ ហើយម្យ៉ាងទៀត រួបគាត់មានការព្រួយបារម្មណ៍ដល់​ជម្ងឺចាស់ របស់​  Diego Costa ខ្លាចមានសភាពធ្ងន់ធ្ងរ។ ប៉ុន្ដែ Mourinho ក៏ដឹងដែរថា ការលេងឲ្យក្រុមជម្រើសជាតិ ពិតជាអាចបង្កើនប្រជាប្រិយភាពឲ្យ​ Diego Costa ដែរប្រសិនបើអាចធ្វើបានល្អ។  

លោកប្រធានក្រុមជម្រើសជាតិ អេស្ប៉ាញ Vicente Del Bosque

ប្រធានក្រុម Chelsea លោក Mourinho


 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror  


Tags: Sport News Chelsea Diego CostaVicente Del Bosque