CamNews

ប្លែកៗ 

ម្ចាស់គណនី Facebook ១៥លាននាក់ ដឹង​អំពី “ការប្រកួតចាក់ទឹកកក” ដើម្បីមនុស្សធម៌

“ការប្រកួតចាក់ទឹកកក” (Ice Bucket Challenge) ត្រូវបានមនុស្សរាប់លាននាក់ ចូលរួម និងថត
បង្ហោះលើ Facebook បន្ទាប់ពី អង្គការ ALS  និង Mark Zuckerberg ធ្វើការអំពាវនាវ។

ប៉ុន្មានថ្ងៃកន្លង អ្នកប្រើប្រាស់ Facebook អាចនឹងបានឃើញវីដេអូ ឬរូបភាពជាច្រើន ដែលត្រូវ
បានគេចែករំលែក ទាក់ទិននឹងការប្រកួតចាក់ទឹកកកលើក្បាល។ សកម្មភាពនេះ ត្រូវបានបង្កើត
ឡើងដោយស្ថាបនិក Facebook លោក Mark Zuckerberg ក្នុងបំណងរកថវិកាសម្រាប់កម្មវិធី
មនុស្សធម៌ ដើម្បីស្រាវជ្រាវ និងជួយដល់អ្នកជម្ងឺ ALS (ជម្ងឺស្វិតអវៈយវៈមួយប្រភេទ)។ បន្ទាប់ពី
មានការអំពាវនាវពីអង្គការ ALS  និង Mark Zuckerberg ភ្លាម គេឃើញមានក្រុមមនុស្សជាច្រើន
បានចូលរួម ក្នុងនោះ មាន Bill Gates, Tim Cook, តារាបាល់ទាត់ Fletcher ។ល។

មកដល់ថ្ងៃនេះ សេចក្ដីប្រកាសពីបណ្ដាញសង្គមធំបំផុត ក្នុងពិភពលោក Facebook បានឱ្យដឹង
ថា មានវីដេអូ ច្រើនជាង ១,២លានវីដេអូ ទាក់ទិននឹងសកម្មភាព “ចាក់ទឹកកកលើក្បាល” ត្រូវ
បានបង្ហោះលើ Facebook ។ ចាប់តាំងពីថ្ងៃទី ២៩កក្កដា មកទល់នឹងពេលនេះ អង្គការ ALS
ទទួលបានប្រាក់ជំនួយឡើងដល់ជាង ៥,€លានដុល្លារ ដោយមានការរួមចំណែកដ៏ធំ ពីបុគ្គល
ល្បីឈ្មោះ បណ្ដាញសង្គម ហើយជាពិសេស សកម្មភាពនេះ បានក្លាយជាការពេញនិយមមួយ
ដែលមានអត្ថន័យបែបមនុស្សធម៌ នៅលើអ៊ីនធឺរណែត។

គួររំលឹកថា កាលពីឆ្នាំទៅ កម្មវិធីនេះ ទទួលប្រាក់ឧបត្ថម្ភ ត្រឹមតែ ៣២.០០០ដុល្លារប៉ុណ្ណោះ
ព្រោះថា កម្មវិធីនេះ ត្រូវបានចាប់ផ្ដើមធ្វើឡើងក្នុងខែសីហា ជាខែមួយ ដែលមានអង្គការមិនរក
ប្រាក់ចំណេញជាច្រើន ធ្វើសកម្មភាព។

យោងតាមការគន់គូរពី Facebook មកទល់ថ្ងៃនេះ មានអ្នកប្រើប្រាស់ជាង ១៥លាន បានដឹងអំពី
សកម្មភាពមនុស្សធម៌នេះ លទ្ធផលនៃការគន់គូរនេះ ត្រូវបានធ្វើឡើងតាមរយៈ ការបង្ហោះវីដេអូ
ចុចចូលចិត្ត បញ្ចេញមតិ ឬចែករំលែកបន្ត។

នៅក្នុងរូបភាព infographic ខាងក្រោម បង្ហាញថា ក្រុង Boston របស់អាមេរិក គឺមានការពេញ
និយមនឹងសកម្មភាពមនុស្សធម៌នេះ ច្រើនជាងគេ។

មិត្តអ្នកអានជាទីស្នេហា! ប្រសិនមានរូបភាព ឬវីដេអូ ស្ដីអំពីសកម្មភាពមនុស្ស “ការប្រកួតចាក់
ទឹកកក” (Ice Bucket Challenge) នៅកម្ពុជា សូមមេត្តាចែករំលែកជាមួយទំព័រយើងខ្ញុំ ត្រង់ទី
បញ្ចេញមតិខាងក្រោម។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ techinvestornews/allfacebook


Tags: Mark Zuckerberg ALS Facebook infographic Boston