CamNews

ព័ត៌មានអន្តរជាតិ 

US សម្រេចកាត់ទោសប្រហារជីវិត ចាប់ថ្នាំសម្លាប់ចោល ឃាតករ ដៃឆៅ បំផ្ទុះគ្រាប់បែក នៅ Boston Maraton ២០១៣

ព័ត៌មានអន្តរជាតិ ៖ តុលាការ សហរដ្ឋអាមេរិក បានសម្រេចក្តីដោយ ផ្តន្ទា ទោសប្រហារជីវិត ពោល ទោសស្លាប់ ទៅលើ ឃាតករបំផ្ទុះគ្រាប់បែក លោក Dzhokhar Tsarnaev   ដោយការចាក់ថ្នាំសម្លាប់ ចោលតែម្តង ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ជនរងគ្រោះ ៣ នាក់ បានស្លាប់បាត់បង់ ជីវិត ខណៈ ២៦០ នាក់ផ្សេងទៀត បានរងរបួស នៅពេលដែល ជនជាប់ចោទ លោក Tsarnaev  វ័យ   ២១ ឆ្នាំ និងបង ប្អូនប្រុសរបស់លោក ដាក់បង្កៃគ្រាប់បែក នៅជិតទីបញ្ជប់ នៃកម្មវិធី  រត់ ប្រណាំង  ម៉ារ៉ាតុន Boston Marathon ក្នុងឆ្នាំ ២០១៣ ។ 


ប្រភពបន្តអោយដឹងថា ជនជាប់ចោទនឹងត្រូវ បញ្ជូន   ទៅកាន់ ពន្ធនាគារ សហព័ន្ធ ក្នុងរដ្ឋ Indiana សហរដ្ឋអាមេរិក ដើម្បីរង់ចាំ ការនាំខ្លួន    យកទៅកាត់ទោស ប្រហារជីវិត ស្របពេលដែល អាចនឹង ឱកាសប្តឹងឧទ្ទរណ៍ រយៈពេល ១ ឆ្នាំ ។ ជនរងគ្រោះ ពីការគប់គ្រាប់បែក យំខ្សឹកខ្សួលនៅពេលដែល សេចក្តីសម្រេច ផ្តន្ទាទោស ស្លាប់ ប្រកាសឡើងនៅ   ឯ សវនាការ  ខណៈ ជនជាប់ចោទ Tsarnaev មិនមានប្រតិកម្មអ្វីទាំងអស់ ។ ជនរងគ្រោះ លោក Corcoran មកពីទីក្រុង ស៊ីដនី ប្រទេសអូស្រ្តាលី ដែលបានរងគ្រោះ ស្ទើរស្លាប់បាត់  បង់ ជីវិត  ខណៈ  ម្តាយ  របស់លោក រងគ្រោះ ពិការជើងទាំង ២ នោះអោយដឹងថា យុត្តិធម៌ ពិតជាមានពិតប្រាកដមែន ខណៈ  ជនដៃដល់ ត្រូវបានអាជ្ញាធរពាក់ព័ន្ធ ចាប់ឃាត់ខ្លួនបាន និងផ្តន្ទាទោស ពិតប្រាកដមែន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States Boston Marathon