CamNews

កីឡាអន្តរជាតិ 

Jose Mourinho បង្ហាញពីអារម្មណ៍ពិតទៅកាន់មហាជន ចំពោះកីឡាករថ្មី

ព័ត៌មានកីឡា៖ ប្រធាន Chelsea លោក Jose Mourinho ថ្លែងពីព្រឹត្ដិការណ៍ផ្លាស់ប្ដូរកីឡាកររបស់គាត់ គឺ Frank Lampard ហើយជំនួសដំណែងមកវិញនូវវត្ដមានកីឡាករ Cesc Fabregas មកពី Barcelona

យោងទៅតាមការបកស្រាយកន្លងមករបស់ ប៊ីប៊ីស៊ី បង្ហាញថា​  កីឡាករ  Frank Lampard វ័យ ៣៥ ឆ្នាំ បានបញ្ចប់កិច្ចសន្យាផ្ទេរបស់គាត់ហើយកាលពីរដូវក្ដៅមុននេះ ចំណែក កីឡាករថ្មី   ដែលនិង​ត្រូវ​ចូល​​មកជំនួសកន្លែងគាត់នេះ គឺមានឈ្មោះថា Fabregas អាយុ ២៧ ឆ្នាំ មកពី Barcelona។

យោងទៅតាមសម្ដីរបស់លោក Mourinho និយាយថា កីឡាក រ Frank  Lampard គឺជាកីឡាករមួយរូប បានបង្កើតស្នាដៃសម្រាប់ក្លឹប ដែលស្នាដៃរបស់គាត់គ្មាននរណាម្នាក់អាចនិងបំភ្លេចបានឡើយ ថ្វីត្បិត ​តែអតីតកាល​ប្រសើរមែន   ប៉ុន្ដែបច្ចុប្បន្ន  យើងមាន  Fabregas ដែល និង បង្កើតស្នាដៃល្អៗ សម្រាប់  ពេល​អនាគត់ ដែលនេះទើបជារឿងសំខាន់មួយនាពេលបច្ចុប្បន្ន  ។  ​លើសពីនេះគាត់បានបន្ថែមទៀត​ថា តាមទស្សនៈរបស់គាត់ ហើយនិងកីឡាករទាំងអស់ គីថា  កីឡាករ  Fabregas  គឺ ពិតជាសាកសម​ខ្លាំង​ណាស់ សម្រាប់មុខដំណែងជាខ្សែការពារកណ្ដាល។

សម្រាប់ការផ្លាស់ប្ដូរកីឡាករថ្មីលើមុខដំណែងចាស់នេះ លោក Jose Mourinho ពិតជាសប្បាយចិត្ដ​ជា​ខ្លាំង មិនត្រឹមតែប៉ុណ្ណោះ​គាត់ក៏បានិយាយកោតសរសើរកីឡាករថ្មីរបស់គាត់ ពីមុខមហាជន ថែមទៀត ផង។​

 

ប្រែសម្រួលដោយ៖ អឿ អ៊ុុយ
ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Jose Mourinho Cesc Fabregas