CamNews

តារា 

រូបភាពសំខាន់ៗ ប្រចាំសប្តាហ៏ ប្រជុំដោយពត៌មានកំសាន្តអន្តរជាតិ

ជាក់ស្តែង ក្នុងមួយសប្តាហ៏នេះ តើកើតមានរឿងអ្វីខ្លះ ក្នុងវិស័យសិល្បៈកំសាន្ត? ដូច្នេះ ក្រុមការងារ camnews បានខិតខំប្រឹងប្រែងប្រមូលផ្តុំឡើងវិញ នូវព៌តមានកំសាន្តសំខាន់ៗ ប្រចាំសប្តាហ៏ ជូនលោកអ្នក ទស្សនាជាការកំសាន្តកំដអារម្មណ៏​ នាចុងសប្តាហ៏នេះ។  ចង់ដឹងកាន់តែច្បាស់នោះ សូមទស្សនាទាំងអស់ គ្នា។


 
កាលពីថ្ងៃទី ៣ ខែកញ្ញា កើតមាន គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់មួយនៅក្នុងប្រទេស កូរ៉េខាងត្បូង បានធ្វើឲ EunB និង RiSe ដែលជាសមាជិកក្រុម Ladies’ Code បានស្លាប់។ EunB បានបាត់បង់ជីវិតភ្លាមៗ។ រីឯ RiSe បានស្លាប់ក្រោយពិធីបុណ្យសព របស់ EunB។ 

អាន៖ គួរឲអាណិតណាស់! ម្នាក់ៗស្រក់ទឹកភ្នែក អួលដើមក នៅក្នុងពិធីដង្ហែរសព នាង EunB (មានវីដេអូ)
អាន៖ គួរឲសោកស្តាយណាស់! សមាជិក Ladies’ Code បានបាត់បង់ជីវិតម្នាក់ទៀតហើយ 






ព្រឹកថ្ងៃទី ១២ កញ្ញា ម្សិលមិញនេះ Seungri សមាជិកក្រុម Big Bang បានជួបនឹងគ្រោះថ្នាក់ចរាចរណ៏ នៅវេលាម៉ោង ៣:៣៤ នាទី ខណៈពេលគេ កំពុងបើករថយន្តម៉ាក Porsche នៅឯ Dongbuichon-dong ក៏បានទៅបុក រថយន្ត Mercedes-Benz  ហើយរេទៅបុករនាំងទ្រូងផ្លូវ ហើយក៏បានក្រឡាប់ផ្ងារពោះ។

អាន៖
Seungri ក្រុម Big Bang ជួបគ្រោះថ្នាក់ចរាចរណ៏ ដោយបុកឡាន Mercedes រេទៅបុករនាំងផ្លូវ ហើយក្រឡាប់ផ្ងារពោះ




ក្រុម T-ARA ដែលទើបតែចេញបទថ្មី 
"Sugar Free" ​ត្រូវបានចោទប្រកាន់ថា លួចចំលងបទ ចំរៀងនេះ ភ្លាមៗ បន្ទាប់ពីការលេចមុខឡើងវិញ នៅលើឆាកដំបូងកាលពីយប់ថ្ងៃទី ១១ កញ្ញា ក្រោយការ បាត់មុខមួយរយៈ។

អាន៖ ល្បីថាចំរៀងកូរ៉េមិនយកលំនាំគេ ប៉ុន្តែបទថ្មី "Sugar Free"របស់T-ARA ត្រូវបានចោទថា លួចចំលងទំនុកភ្លេង

 

Taylor និង Katty Perry បានឈ្លោះប្រកែកគ្នា ដោយសារតែរឿងពាក់ព័ន្ធនឹងអ្នករាំបំរុង។ អ្នករាំបំរុង របស់Taylor Swift ចំនួន៣នាក់ ដែលនាងបាន ចាត់ទុកដូចជាគ្រួសារតែមួយ បានបោះបង់ចោល តន្រ្តីទេសចរណ៏ របស់នាង ហើយបែរជាទៅរក Katy Perry វិញ។ 

អាន៖ Taylor Swift និង Katy Perry ឈ្លោះប្រកែកគ្នា ដណ្តើមអ្នករាំបំរុង



បន្ទាប់ពីបាត់មុខមួយរយៈ ក្រុមតារាចំរៀងកូរ៉េខាងត្បូង 2pm ទើបតែចេញវីដេអូចំរៀងថ្មី ដែលមាន ចំណងជើងថា "Go Crazy" ហើយ ក្បាច់រាំនៅក្នុងបទនេះ ហាក់ដូចជា កំប្លែងគួរឲអស់សំណើច។ 

អាន៖ តោះ!! នាំគ្នាទស្សនាវីដេអូចំរៀងថ្មី របស់ 2PM ដែលទើបតែនឹងចេញ មើលទៅពិតជាគួរឲអស់សំណើចណាស់!!! (វីដេអូ)

 

នៅពេលដែល Nicki Minaj កំពុង សំដែងបទ “Anaconda”​ នៅលើឆាក និងបញ្ចេញរូបរាងដ៏សិចស៊ី របស់នាង នាង Jennifer Lopez  ដែលអង្គុយនៅ ខាងក្រោមឆាក ហាក់ដូចជាកំពុងសង្កៀតធ្មេញ និងមិនរីករាយទាល់តែសោះ ខណៈពេលដែលមនុស្សគ្រប់គ្នា កំពុងហ៊ោសប្បាយនឹងការសំដែងនោះ។

អាន៖
Jennifer Lopez អង្គុយសង្កៀតធ្មេញដាក់ Nicki Minaj ពីព្រោះតែការប្រចណ្ឌ័

 

លោក John Mayer ដែលជាអតីតសង្សារ របស់ Taylor Swift មានប្រវត្តិធ្លាប់ណាត់ជួបតារាហូលីវូដ ស្រីស្អាតៗ ជាច្រើននាក់ ហើយគោលដៅថ្មី របស់គាត់គឺ នាងJennifer Lawrence ទាំងមិនខ្វល់ថា នាង កំពុងទាក់ទងគ្នាជាមួយ Chris ទេ។ គាត់នឹងព្យាយាម យកឈ្នះបេះដូងនាងឲទាល់តែបាន។

អាន៖ Jonh mayer អតីតសង្សារ Tylor Swift ព្យាយាមចែចង់ Jennifer Lawrence មិត្តស្រីរបស់ Chris Martin

 

 

 

ដោយ៖  ដាណា
 







Tags: entertainment news pictures of the week