កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះមានការប្រារព្ភព្រឹត្តិការណ៍ដ៏អស្ចារ្សដោយមានការរួមគ្នាដោយ
យុវវ័យក្នុងការរាំបំបែកឯកទក្កកម្មពិភពលោក។ ព្រឹត្តិការណ៍នេះរៀបចំដោយអង្កការ BBC Media
Action ក្រោមការឧបត្ថមរបស់ UNDP ដែលជាផ្នែកមួយនៃកម្មវិធី ឡូយ៩។ ក្នុងការរាំនេះផងដែរ
Camnews បានជួបជាមួយលោក ហុង អេង ដែលជាអ្នកដឹកនាំកម្មវិធិហើយលោកបានផ្ដល់បទ
សម្ភាសន៍មួយផងដែរ។
Camnews៖ ជំរាបសួរបង ថ្ងៃនេះសង្កេតឃើញថាមានមនុស្សច្រើនមែនទែនដែលមកចូលរួម។
ហើយជាមួយគ្នានេះផងដែរខាងខ្ញុំក៏មានសំនួរមួយចំនួនផងដែរ។ ចង់សួរថាថ្ងៃនេះតើអាចប៉ាន់
ស្មានបានទេថាមានមនុស្សមកចួលរួមចំនួនប៉ុន្មាននាក់ដែរ?
លោក ហុង អេង៖ បាទបើថាអោយនិយាយអោយត្រូវតែម្ដងគឺនិយាយមិនត្រូវទេ តែបើតាមការ
ទទួលសារចុះឈ្មោះ ទាំងតាមទូរសព្ទនិង Internet គឺច្រើនជាង ១០០០ នាក់។
Camnews៖ ហើយចុះចំពោះគំរោងដែលប្រកាសពីដើមមកដែលថានឹងធ្វើការរាំនេះនៅថ្ងៃទី ២៩
ហេតុអ្វីបានជាត្រលប់មកធ្វើនាថ្ងៃទី ២៨ ទៅវិញ?
លោក ហុង អេង៖ ការពិតទៅកាលពីដែលយើងប្រកាសពីមុនគឺថ្ងៃទី ២៩ តែដោយសារតែមានអ្នក
ដែលគាត់មកពីខែត្រឆ្ងាយហើយប្រសិនបើយើងធ្វើក្នុងថ្ងៃអាទិត្យពួកគាត់អាចនឹងយឺតក្នុងការចេញ
ទៅធ្វើការនាថ្ងៃច័ន្ទ ហើយណាមួយយើងត្រូវការរៀបចំសារជាថ្មីផង។
Camnews៖ ហើយចុះបើតាមដឹងគឺរាល់បុគ្គលិកទាំងអស់គឺសុទ្ធសឹងតែជាអ្នកស្ម័គ្រចិត្ត ហើយតើក្នុង
ថ្ងៃនេះវិញតើមានអ្នកមកស្ម័គ្រចិត្តក្នុងការមករៀបចំកម្មវិធីនេះចំនួនប៉ុន្មាននាក់ដែរ?
លោក ហុង អេង៖ បាទសរុបទាំងអស់គឺសុទ្ធសឹងតែជាយុវវ័យហើយទាំងអស់គឺចំនួន ៥៧ នាក់។
Camnews៖ ចំពោះសំនួរចុងក្រោយ យើងឃើញថាក្នុងរដូវកាលទី ១ នៃកម្មវិធី ឡូយ៩ គឺយើងមាន
ការរាំដើម្បីបំបែកកំណត់ត្រាពិភពលោក រួចចុះក្នុងរដូវកាលទី ២ វិញតើនឹងមានអ្វីដែលប្លែកជាងនេះ
ឬទេ?
លោក ហុង អេង៖ ចំពោះរឿងនេះយើងមិនទាន់មានគំរោងនោះទេ តែប្រសិនបើការរាំរបស់យើង
ក្នុងថ្ងៃនេះបានជាប់ជាកំណត់ត្រាថ្មីហើយមានគេបំបែកបាននោះ រដូវកាលក្រោយយើងនឺងធ្វើឲ្យ
ធំជាងនេះទៅទៀត ដើម្បីបំបែកកំណត់ត្រារបស់គេវិញ។
សកម្មភាពរៀបចំឆាករបស់ក្រុមការងារ ឡូយ៩
ក្នុងនោះក៏មានការចូលរួមពីសំណាក់ក្រុមអ្នកសិល្បះល្បីៗ និងក្រុមដែលទើបនឹងរះជាច្រើនផងដែរ។
ហើយក្នុងនោះយើងបានប្រទះឃើញវត្តមានរបស់លោក A+ ដែលជាពិធីករអត្ថាធិប្បាយក្នុងប៉ុស្តិ
វិទ្យុ ABC កម្ពុជា១០៧.៥ FM ហើយយើងបានសំណេះសំណាលសួរនាំបន្តិចបន្តួចទាក់ទាងនិង
ព្រឹត្តិការណ៍រាំនេះផងដែរ។
Camnews៖ ជំរាបសួរបង A+ សុខសប្បាយថ្ងៃនេះ ខានជួបគ្នាយូរដែរហើយពិតជាសំណាងណាស់
ដែលបានមកជួបក្នុងថ្ងៃនេះ ដោយលែកខាងខ្ញុំមានសំនួរមួយចំនួនចង់សាកសួរពីចំណាប់អារម្មណ៍
របស់បងប្រុសផ្ទាល់។
លោក A+៖ អិម... ចំពោះកម្មវិធីថ្ងៃនេះគឺខ្ញុំគិតថាវាល្អ ព្រោះយើងឃើញមានកូនខ្មែរមកពីគ្រប់ទិសទី
ដើម្បីមកចូលរួមធ្វើអ្វីមួយដែលអស្ចារ្សដើម្បីអោយពិភពលោកបានស្គាល់។
Camnews៖ បាទអគុណបង ហើយចុះចំពោះ ABC កម្ពុជាវិញបានជួយជាចំណែកអ្វីខ្លះទេក្នុងកម្មវិធី
នេះ?
លោក A+៖ និយាយទៅ ABC កម្ពុជា ខាងយើងហ្នឹងក៏បានជួយក្នុងការផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះ
ផងដែរដោយយើងមានការអំពាវនាវដល់គ្រួសារ ABC គ្រប់ទីកន្លែងដែលមានពេលទំនេរអោយមក
ចូលរួមក្នុងការរាំនេះហើយការពិតទៅចំពោះការជួយផ្សព្វផ្សាយនេះគឺខាង ឡូយ៩ គេអត់មានប្រាប់
យើងទេ តែចំពោះយើងគឺក៏ដូចជាគេដែរ គឹខ្មែរតែមួយចង់ឃើញខ្មែរមកជួយធ្វើអ្វីមួយដែលល្អដើម្បី
កេរ្តិ៍ឈ្មោះខ្មែរយើង។
ក្រុមនិស្សិតមកពីសាលកវិទ្យល័យ ន័រតុន
បើតាមព័ត៌មានពីក្រុមការងារ ឡូយ៩ បានអោយដឹងថាលទ្ធផលដែលសម្រេចពី Guinness World
Record នឹងសម្រេចក្នុងរយះពេល ១ សប្ដាហ៍។ ចុះលោកអ្នកគិតយ៉ាងណាចំពោះការរាំដោយមាន
មនុស្សច្រើនជាង ១០០០ នាក់នេះ? សូមប្រាប់ថានេះជាលើកដំបូងហើយដែលមានការរាំ ដោយជា
ការស្ម័គ្រចិត្តនិងជាសាធារណៈបែបនេះនៅកម្ពុជា។
ដោយ៖ វឌ្ឍនា