Leeteuk សមាជិកក្រុមចម្រៀង Kpop បុរសដែលធំជាងគេ Super Junior បានប្រាប់
អោយដឹងថាក្រុម Super Junior មានគំរោងនឹងចេញអាល់ប៊ុមថ្មីដែលនឹងចេញអោយ
បានមុនពេលដែលខ្លួនត្រូវចាកចេញទៅបំរើជាតិជាទាហានចំនួន ២ ឆ្នាំ។
ជាការពិតដោយកាលពីថ្ងៃទី ២៧ ក្នុងកម្មវិធី Super Show របស់ SJ Leeteuk បានឡើងទៅលើ
វេទីកាហើយប្រកាសថា អាល់ប៊ុមទី ៦ របស់ពួកគេនឹងចេញជាសាធារណៈមុនពេលដែលគេ
ចាកចេញទៅបំរើទាហាន។ ចំណែកឯខាង SM Entertianment ក៏បានបញ្ជាក់តាមទូរសព្ទផងដែរ
ថា SJ ពិតជាកំពុងធ្វើការជាមួយនឹង Project នៃអាលប៊ុមថ្មីទី ៧ របស់គេមែន។ ត្រលប់មកមើល
កាលពីឆ្នាំទៅមិញនៅពេលដែលអាល់ប៊ុមទី ៥ របស់ SJ Mr. Simple បានចេញជាសាធារណៈ
គឺទទួលបានការគាំទ្រយ៉ាងច្រើន។
ដោយ៖ Kpop-Addiction
ប្រភពពី៖ Allkpop