CamNews

ភពទាំងឡាយនឹងនៅមានជីវិត ពេលចូលដល់ រណ្ដៅខ្មៅ(Black Hold)?

គេពិបាកក្នុងការជឿបានថា ផ្កាយទាំងឡាយដែលនៅកណ្ដាលគន្លងដំរី.ស (Milky Way) អាច
មាននៅឋិតថេរ ខណៈដែលពួកវាដំណើមគ្នាវិល ព្រមជាមួយនឹងការផ្ទុះធំៗ និងកំដៅមិនអាច
គណនាបាន នេះនៅមិនទាន់និយាយដល់រណ្ដៅខ្មៅ (Black Hold) ដែលលេបត្របាក់អ្វីៗទាំង
អស់នៅជុំវិញខ្លួន។

Space ​ដកស្រង់សំដីរបស់អ្នកវិទ្យាសាស្ដ្ររបស់មហាវិទ្យាល័យ Harvard-Smithsonian នៃ
សហរដ្ឋអាមេរិក អោយដឹងថា ភពទាំងឡាយនៅតែអាចកកើតឡើងបាន នៅក្នុងស្ថានភាព
មហាអាក្រក់ នៅតំបន់រណ្ដៅខ្មៅ។

ក្រុមអ្នកវិទ្យាសាស្ដ្របានអះអាងបែបនេះ គឺបន្ទាប់ពីរកឃើញពពក hydrogen និង helium
(ពពកនេះគឺជាផ្នែកដែលនៅសេះសល់របស់ភពណាមួយដែលវិលជុំវិញផ្កាយរបស់វា)រត់
ចូលទៅតំបន់កណ្ដាលរបស់គន្លងដំរី.ស (Milky Way)។

ក្រុមស្រាវជ្រាវ Ruth Murray-Clay​ ថ្លែងថា ផ្កាយខាងលើត្រូវបានអូសទាញចូលក្នុងតំបន់
កណ្ដាលរបស់រណ្ដៅខ្មៅ។ បច្ចុប្បន្ន វាកំពុងឆ្លងកាត់ឧបសគ្គធំបំផុតដែលមិនធ្លាប់មាន។
ប៉ុន្ដែវាក៏នឹងអាចរក្សាជីវិតបាន ខណៈដែលភពរណបរបស់វានឹងមិនមានឱកាស "រស់"៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Dailymail


Tags: space nasa black hold អវកាស