CamNews

តារា 

Britney Spears បង្ហើបពីការណាត់ជួបលើកដំបូងរបស់នាង ស្តាប់ទៅដូចជាផ្អែមល្ហែមដល់ហើយ!!

Britney Spears កំពុងស្វែងរកស្នេហាថ្មី។ កាលពីពេលថ្មីៗនេះ នាងបានបែកផ្លូវគ្នាជាមួយ​នឹង អតីត សង្សាររបស់នាង គឺលោក David Lucado បន្ទាប់ពីគាត់បានបោកប្រាស់ស្នេហានាង ដោយទៅដេក ជាមួយ ស្រីម្នាក់ផ្សេងទៀត  ដូចដែលបានឃើញនៅក្នុងវីដេអូដែលផ្ទុះឡើងនោះ។





Britney បាននិយាយនៅក្នុងការសំដែងរបស់នាង នៅឯ Las Vegas ថា៖ ពិតហើយ ដូចដែលអ្នក ទាំងអស់គ្នាបានដឹងហើយថា អតីតសង្សាររបស់នាង បានបោកប្រាស់នាង ក៏ប៉ុន្តែចំនុចល្អ នៃការបែកគ្នានេះ អាចធ្វើឲនាងចាប់ផ្តើមសាងស្នេហាជាថ្មី ជាមួយនឹងអ្នកផ្សេងទៀត។ នាងបាន បន្ថែម ទៀតថា៖ នាងត្រូវការបុរសដែលគួរឲទាក់ទាញម្នាក់ ហើយតើបុរសនោះ នៅឯណាទៅ ក្នុងពេលនេះ? ដូច្នេះ ចំពោះ គំនិតរបស់Britney តើការណាត់ជួបលើកដំបូងដ៏ល្អឥតខ្ចោះ នោះមានន័យយ៉ាងណាទៅ?

Britney បានរៀបរាប់ថា៖ ការណាត់ជួបលើកដំបូងដ៏ល្អឥតខ្ចោះ គឺគ្រាន់តែជាការទៅដើរលេងនៅឯ ឆ្នេរ សមុទ្រ និងទៅពិចនិក ហើយត្រលប់ទៅផ្ទះវិញមើលរឿងជាមួយគ្នា ជាពិសេសនោះ គឺការថើប លើកដំបូង ដ៏អស្ចារ្យ។ ស្តាប់ទៅដូចជាផ្អែមល្ហែមណាស់!! ចុះអ្នកវិញ យល់យ៉ាងណាដែរ?
 


 


ប្រែសំរួលដោយ៖  ដាណា
ប្រភព៖  eonline 

 

 


Tags: Britney Spears David Lucado Her Perfect First Date