(អាមេរិក)៖ តារាចម្រៀង Britney Spears បានសរសើរ ដល់តារាប្រុសវ័យក្មេង Justin Bieber ថាជាគេ គឺជាបុរសដ៏ល្អម្នាក់ ហើយក៏ជាមនុស្សមិនចេះអួតអាងដែរ។ នៅក្នុងកម្មវិធីផ្សាយ របស់វិទ្យុ BBC តារាចម្រៀងដ៏សិចស៊ី Britney Spears បាននិយាយ ទៅកាន់ពិធីករ Scott Mills ថា ខណៈមួយ Justin Bieber បានដើរចូលបន្ទប់ស្នាក់នៅ របស់នាង នៅសណ្ឋាគារមួយហើយគាត់មើលទៅ ដូចជាក្មេងអ៉ីចឹង ដែលកាលណោះ Justin មានអាយុ១៦ឆ្នាំហើយ តែមើលទៅដូចជាក្មេងប្រុសអាយុ១៣ឆ្នាំ។
នាង Britney Spears តារាចម្រៀងវ័យ៣៤ឆ្នាំ បានសារភាពថា នាងមានអារម្មណ៍ សោកស្តាយដែល Justin កំពុងតែមានជម្លោះពាក្យសម្តី ហាក់ដូចជាតឹងតែង ជាមួយអ្នកគាំទ្រ និងអតីតមិត្តស្រី រយៈពេលកន្លងមកនេះ ដែលអាចធ្វើឲ្យប៉ះពាល់កិត្តិយស កាលណាមនុស្សឆាប់វិនិច្ឆ័យ នូវអ្វីដែលចំណុចអវិជ្ជមាន របស់គេពេក ប៉ុន្តែសម្រាប់នាង គឺមិនខ្វល់នឹងការគិតរបស់អ្នកដទៃឡើយ។
ជាច្រើនឆ្នាំមកនេះ ក្រោយបែកពីមិត្តប្រុស Britney Spears និយាយថា នាងពិតជារីករាយ នឹងជីវិតនៅលីវបែបនេះ ព្រោះធ្វើឲ្យនាងអាចប្រើជីវិតពោរពេញ ដោយអំណាចហើយក៏អាចធ្វើអ្វី ដែលខ្លួនឯងចង់ធ្វើបានគ្រប់ពេលដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង