(អាមេរិក)៖ នាង Britney Spears តារាចម្រៀងសិចស៊ី វ័យ៣៤ឆ្នាំ បានប្រារព្ធពិធីស្វាគមន៍យ៉ាងកក់ក្តៅ ដល់មិត្តស្និទ្ធស្នាល របស់នាង គឺ Madonna ដោយការរាំជូនពរមិត្តសម្លាញ់ ក្នុងថ្ងៃកំណើតឈានចូលវ័យ៥៨ឆ្នាំ ថែមទាំងបង្ហោះវីដេអូ រាំដ៏សិចស៊ី នៅលើ Instagram ទៀតផង។
ជិតរយៈពេល១៣ឆ្នាំហើយ ដែលអ្នកទាំងពីរខានបង្ហាញភាពស្និទ្ធស្នាលនឹងគ្នា ប៉ុន្តែថ្មីៗនេះ នាង Britney Spears និង Madonnna បានសម្តែងការថើបស្វាគមន៍គ្នា នៅឯពិធីមួយហើយសម្រាប់ថ្ងៃកំណើត របស់តារាចម្រៀង Madonna ក៏ត្រូវបាន Britney Spears ថតវីដេអូបង្ហាញ ពីការរាំដ៏ទាក់ទាញជាមួយក្មេងស្រី ដ៏តូចម្នាក់ ដើម្បីជូនពរមិត្តសម្លាញ់ ដោយបង្ហោះវីដេអូនេះ នៅលើ Instagram ។
តារាចម្រៀងសិចស៊ី Britney Spears នឹងចេញអាល់ប៊ុមចម្រៀងថ្មី នៅថ្ងៃទី ២៦ សីហានេះ ដែលសង្ឃឹមថា នឹងទទួលបានការគាំទ្រខ្លាំង ពីអ្នកគាំទ្រផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង