CamNews

តារា 

បាត់​មុខ​យូរ ស្រាប់​​តែ​​តារា​ចម្រៀង ប្រ៊ីត​​នី​ស្ពៀរ ចង់​​សុំ​​ក្មេង​​​ស្រី​​ម្នាក់​​មក​​ធ្វើ​​ជា

(បរទេស)៖ តារាចម្រៀង ប្រ៊ីតនីស្ពៀរ ទោះស្ថិតក្នុងវ័យ៣៤ឆ្នាំទៅហើយក្តី ក៏នាងនៅតែជាតារាចម្រៀងប៉ុប ក្នុងដួងចិត្តទស្សនិកជនដដែល ហើយពេលនេះមានព័ត៌មានថា តារាចម្រៀងស្រីរូបនេះ កំពុងស្វែងរកសុំកូនស្រីម្នាក់ ពីប្រទេសម៉ាឡាវី មកធ្វើជាកូនចិញ្ចឹម ខណៈដែលនាងមានកូនប្រុស ពីរនាក់រួចទៅហើយ ជាមួយអតីតស្វាមី គឺលោក Kevin Federline ។

កូនប្រុសរបស់ប្រ៊ីតនីស្ពៀរ មានឈ្មោះ Jayden អាយុ៩ឆ្នាំ និង Sean អាយុ១០ឆ្នាំហើយថ្មីៗនេះ នាងមានបំណងសុំកូនស្រីម្នាក់ពីម៉ាឡាវី ដោយចង់យកលំនាំតាម តារាគំរូរបស់ខ្លួនគឺ Madonna។

កំពុងរវល់ជាមួយការងារច្រើនប៉ុណ្ណាក្តីក៏តារាចម្រៀងប្រ៊ីតនីស្ពៀរ នៅតែបំពេញតួនាទីជាម្តាយដ៏ល្អ បើទោះជានាងបានលែងលះ ជាមួយស្វាមីហើយរស់នៅ ក្នុងជីវិតដូចស្ត្រីនៅលីវ ដោយមានតែកូនៗយ៉ាងណាក៏ ដោយ ក្នុងនាមជាម្តាយ មិនដែលចាត់ទុកការងារ ធំជាងកូនឡើយ៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង 


Tags: Britney Spears