CamNews

តារា 

នាង Britney Spears បើកចំហពីអាថ៌កំបាំងខកចិត្ត ពេលរំឭកដល់ការណាត់ដ៏អាក្រក់មួយ ជាមួយមិត្តប្រុស

(អាមេរិក)៖ Britney S​pears តារាចម្រៀងប៉ុបដ៏សិចស៊ី ដែលមហាជនជាច្រើន នៅតែចាប់អារម្មណ៍នឹង នាងទោះបីតារាស្រីរូបនេះ មានវ័យកាន់តែច្រើនទៅហើយ​ក្តី​ក៏សម្រស់ និងភាពទាក់ទាញ​របស់នាង មិនចុះថយដែរព្រោះ​ថ្មីៗនេះ Britney Spears ទើបតែចេញអាល់ប៊ុមចម្រៀង សម្រាប់ស្វាគមន៍ ឆ្នាំ២០១៦នេះ។

អ្វីដែលជាអាថ៌កំបាំង​របស់នាង ប្រាកដជាធ្វើឲ្យ​មហាជនចង់ដឹងហើយថា តើតារាចម្រៀងប៉ុបរូបនេះ ធ្លាប់ធ្វើអ្វីខ្លះ ពីអតីតកាលដែលគ្មាននរណាដឹង ហើយពេលនេះ Britney Spears ក៏បានទម្លា​យផងដែរថា នាងកំពុងបើកចំហពីអារម្មណ៍ ដែលនាងធ្លាប់មានការណាត់ជួប ជា​មួយមនុស្សដែលខ្លួនស្រឡាញ់ ហើយក៏ធ្លាប់បដិសេធការណាត់​ជួបដែរ។

ក្នុងបទសម្ភាសន៍ ជាមួយទស្សនាវដ្តី Marie Claire តារាចម្រៀង សិចស៊ី Britney Spears និយាយថា នាងធ្លាប់មានការណាត់ជួប​ដ៏អាក្រក់មួយ កាលពីនៅលីវ ហើយមានការណាត់ ជួបជាមួយបុរសម្នាក់ ដែលខ្លួនស្រឡាញ់ តែក៏បារម្ភថា គេនឹងមិនចូលចិត្ត នាងរួចក្រោយពីជួបគ្នា ក៏បានទៅមើលកុន តែអ្វីជារឿងគួរឲ្យខកចិត្ត គឺបុរសនោះមិនបានស្រឡាញ់នាង ពិត ដូចដែលនាងចូលចិត្តគាត់ទេ ដែលនេះជាបទពិសោធន៍ក្នុងជីវិ​តនាង រហូតដល់នាងរៀបការជាមួយ Jason Alexander កាលពីឆ្នាំ២០០៤ នៅ Las Vegas ហើយក៏បែកបាក់គ្នាវិញ។

បន្ទាប់មក នាង​ក៏បានជួបបុរសម្នាក់ទៀត ឈ្មោះ Kevin Federline ថែមទាំងមានកូនពីរនាក់ឈ្មោះ Sean Preston អាយុ ១០ឆ្នាំនិង Jayden អាយុ៩ឆ្នាំ ដល់ឆ្នាំ២០០៧ ពួកគេបែកបាក់គ្នា ដោយភារៈមើលថែកូន ត្រូវបានតារាស្រីរូបនេះ ជាអ្នករ៉ាប់រងទាំងស្រុង តែនាងក៏រីករាយនឹងបំពេញតួនាទី ជាម្តាយដ៏ល្អសម្រាប់កូនៗដែរ ទោះបីពេលនេះនាងរស់នៅក្នុងនាម ជាស្ត្រីនៅលីវម្តងទៀតក៏ដោយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Britney Spears