CamNews

មនុស្ស៣នាក់បានស្លាប់ដោយការឆ្មក់វាយប្រហារនៅ ហ្វីលីពីន

មនុស្ស៣នាក់ត្រូវបានសំលាប់នៅក្នុងការពួកឆ្មក់វាយប្រហារកាលពីយប់ថ្ងៃអង្គារម្សិល
មិញនេះនៅក្នុងខេត្ត មាសបេត, ភាគខាងជើងប្រទេសហ្វីលីពីន, នេះបើតាមសំដីរបស់
អ្នកនាំពាក្យយោធាហ្វីលីពីននៅថ្ងៃពុធនេះ។
ក្នុងចំណោមជនរងគ្រោះទាំងបីររួបខាងលើត្រូវបានគេស្គាល់អត្តសញ្ញាណដែលម្នាក់គឺ
ជាប្រធានភូមិ San lsidro ឈ្មោះ Eddie Crisostomo, និងអ្នកភូមិពីរនាក់ទៀត។
សាក្សីដែលឃើញហេតុការណ៍និយាយថា ជនរងគ្រោះទាំងបីរនាក់កំពុងតែជិះនៅលើ
ម៉ូតូខណៈពេលដែលត្រូវបង្អាក់ដំណើររួចបានវាយប្រហារដែលមនុស្សជាង៥នាក់ដែល
ជឿថាអាចជាសមាជិកនៃក្រុមប្រដាប់អាវុធឯកជន ដែលបានបណ្តាលអោយជនរងគ្រោះ
ស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង។
ប៉ូលីសកំពុងតែធ្វើការស្រាវជ្រាវដើម្បីធ្វើការស្វែងរកចាប់ខ្លួនក្រុមដែលបានប្រព្រឹត្តអំពើ
ឃាតកម្មនេះ មិនទាន់ដឹងអំពីមូលហេតុដែលបង្កអោយមានការសំលាប់នេះនៅឡើយ
ទេ៕

ដោយ វឌ្ឍនា
ប្រភព៖ Xinhua