គិតៗទៅ បទចំរៀង មិនត្រឹមតែអាច កំដរអារម្មណ៍ របស់អ្នកនៅពេល កើតទុកឬពេល សប្បាយ នោះទេតែ វាក៏អាចជួយអ្នកម្តាយ ក្នុងពេលផ្តល់កំណើតផងដែរ ។ តើមានភ័ស្តុតាងអ្វី ដែលហ៊ាន ថាបែបនេះ?
ពិតណាស់ បើតាមការស្រាវជ្រាវ និងការស្ទង់មតិ ថ្មីមួយទៅលើ អ្នកម្តាយ ១០០០ នាក់បានរបស់ សមាគម អណាព្យាបាល Bounty សហរដ្ឋអាមេរិក បានអោយដឹងថា អ្នកម្តាយទាំងនោះ បានគិត ការស្តាប់ចំរៀង ពេលកំពុងតែសម្រាលកូន គឺពិតជាមានផលប្រយោជន៍មែន ។ ក្នុងចំណោមស្ត្រី ៤ នាក់លើ ៥ នាក់ដែលបាន គិតថាវាមានភាព វិជ្ជមាននោះ បទដែលពួកគេ នឹងយកមកស្តាប់ ពេលសម្រាលកូន គឺ Katy Perry " Roar " និង Diana Ross " Ain't No Mountain High Enough " មានការបោះឆ្នោត ច្រើនជាងគេ ។ ការស្រាវជ្រាវ បានបង្ហាញអោយឃើញថា បទចំរៀងដែល អ្នកម្តាយចូលចិត្ត អាចធ្វើអោយ អ្នកម្តាយមានអារម្មណ៍ ធូរស្រាលមិនតានតឹង ហើយថែមទាំង អាចគ្រប់គ្រងលើ ការផ្តល់កំណើតទៀត ។ ម្យ៉ាងទៀត ចំរៀងក៏អាច ជួយបន្លំអារម្មណ៍ ភ័យរបស់ អ្នកម្តាយពី បរិស្ថាន នៅជុំវិញខ្លួន ដែលដូចយើង ដឹងហើយនៅក្នុងពេទ្យ មានឧបករណ៍ផ្សេងៗ នៅជុំវិញបន្ទប់ ដូចនេះវាអាច ធ្វើអោយអ្នកម្តាយ ភ័យបាន ។ ជាមួយនិងការ សិក្សាស្រាវជ្រាវនេះ គេក៏បាន រកឃើញផងដែរថា អ្នកម្តាយមួយចំនួន ក៏បានរៀបចំបញ្ជីបទចំរៀង ទុកស្តាប់ពេលផ្តល់ កំណើតទៀត ។ ការប្រើប្រាស់ ចំរៀងក្នុងពេលសម្រាល នេះចាប់ផ្តើមមាន គេយកមកប្រើប្រាស់ ច្រើនហើយ តែការជ្រើសរើស បទចំរៀង វាក៏រឿងសំខាន់ មួយដែរដែល អ្នកម្តាយគួរគិត ថាតើ បទប្រភេទអ្វី ដែលអាចជួយខ្លួនបានស្របទៅ តាមចំណង់ចំណូលចិត្ត ដោយមានអ្នកខ្លះ ស្តាប់ បទបែប Rock និង Metal ខ្លាំងៗក៏អាច ជួយអោយអ្នក ផ្តល់កំណើតបានស្រួល ផងដែរ ។
តាមពិតទៅ តារាមួយចំនួន ក៏បានប្រើប្រាស់ វិធីរួចមកហើយ ដូចជាស្រីស្អាត Mariah Carey បាន ជ្រើសយកបទល្បីរបស់នាង We Belong Together នៅពេល ផ្តល់កំណើត កូនភ្លោះរបស់នាង ។ ហើយខាងក្រោមនេះ ជាបទល្បីទាំង ១០ បទដែលអ្នកម្តាយ ១០០០ នាក់បានជ្រើសរើសស្តាប់ នៅពេលសម្រាល ៕
1. Ain’t No Mountain High Enough - Diana Ross
2. Roar - Katy Perry
3. Angels - Robbie Williams
4. Greatest Day - Take That
5. You’re Beautiful - James Blunt
6. I’m Every Woman - Chaka Khan
7. Let it Be - The Beatles
8. Circle of Life - Elton John
9. Ave Maria - JS Bach
10. Empire State of Mind - Alicia Keys & Jay Z
ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton