វៀតណាម៖ ក្រុមតារាចំរៀងស្រី កូរ៉ខាងត្បូង ដែលមានសម្រស់ស្រស់ស្អាត SNSD បានធ្វើដំណើរមកដល់ ព្រលាន យន្តហោះ Noi Bai ក្នុងទីក្រុងហាណូយ កាលពីល្ងាច ម្សិលមិញនេះ ហើយបានទទួលការស្វាគមន៏យ៉ាងខ្លាំងពី សំណាក់អ្នកគាំទ្រ ជាច្រើនពាន់នាក់។
សមាជិកក្រុម SNSD ចំនួន ៦នាក់ បានមានវត្តមាននៅឯព្រលានយន្តហោះ Noi Bai ក្នុងទីក្រុងហាណូយ បន្ទាប់ពីការហោះហើរ ចេញពីទីក្រុង Inceheon នៃប្រទេស កូរ៉េខាងត្បូង។ ហើយពួកគេ ធ្វើដំណើរមក កាន់ប្រទេសវៀតណាមលើកនេះ ដើម្បី ចូលរួមក្នុងការប្រគុំតន្រ្តីដ៏ធំ។ អ្នកគាំទ្ររាប់ពាន់នាក់ ដែលនៅឯព្រលាន យន្តហោះ នោះ បាននាំគ្នាពាក់អាវពណ៌ផ្កាឈូកស្ទើរតែទាំងអស់គ្នា។ ហើយចរាចរណ៏វិញមាន ការកកស្ទះយ៉ាងខ្លាំង។
ប្រែសំរួលដោយ៖ មុនី
ប្រភព៖ kenh14